ខេត្តព្រះសីហនុ ៖ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ មានចម្លល់ថា តើមានមូលហេតុអ្វីបានជា រដ្ឋបាលក្រុង-ខេត្តព្រះសីហនុ មិនមានវិធានការរុះរើ ចំពោះសំណង់មួយកន្លែង មានទីតាំងនៅទល់មុខខ្លោងទ្វារចូលទៅផែទូកទេសចរណ៍ ស្ថិតក្នុងសង្កាត់លេខ៤ ត្រង់ចំណុចឆ្នេរអូរឈើទាល តាមបណ្តោយផ្លូវ ៥០២ ដែលសង់ប៉ះពាល់លើចិញ្ចើមថ្នល់ ឬប៉ះពាល់ដល់ដីចំណីផ្លូវសាធារណៈ។
បញ្ហានេះ ក្រុមប្រជាពលរដ្ឋ មានចម្ងល់ថា ហេតុអ្វីអាជ្ញាធរស្ថាប័នពាក់ព័ន្ធបែរជាគ្មានវិធានការរុះរើទៅវិញ ឬមួយសំណង់ខាងលើ ឬមួយក៏សង់ខាងលើមានអ្នកកាងការពារមានបុណ្យស័ក្តធំ ឬមួយក៏សំណង់សង់លើចិញ្ចើមផ្លូវនោះ មានច្បាប់អនុញ្ញាតពី រដ្ឋបាលក្រុង-ខេត្តព្រះសីហនុ និងស្ថាប័នជំនាញពាក់ព័ន្ធ បានជាអាជ្ញាអរមិនព្រមរុះរើ និងទុកមកដល់សពហវថ្ងៃបែបនេះ..?។
ត្រង់ចំណុចនេះ ភ្ញៀវទេសចរ ជាពិសេសប្រជាពលរដ្ឋមួយចំនួន រស់នៅក្រុងព្រះសីហនុ បានសំណូមពរដល់ លោក អ៊ី សុខឡេងអភិបាលក្រុងព្រះសីហនុ និងឯកឧត្តម យន្ត មីន អភិបាលបាលខេត្តព្រះសីហនុ ឲ្យជួយពិនិត្យចំពោះសំណង់ខាងលើ និងមានវិធានការរុះរើចេញពីចិញ្ចើមផ្លូវសាធារណៈឲ្តបានឆាប់ផង។
ប្រជាពលរដ្ឋ អះអាង សំណង់នោះ បានសង់ប៉ះពាល់ដល់ចំណីផ្លូវសារធារណៈយ៉ាងពិតប្រាកដ និងធ្វើឲ្យបាត់បង់សណ្តាប់របៀបរៀបរយ ជាពិសេសនាំឲ្យបាត់បង់សោភ័ណភាពក្រុងទេសចរណ៍មួយនេះ។
ត្រង់ចំណុចនេះ ប្រជាពលរដ្ឋមួយចំនួន រស់នៅក្នុងក្រុងព្រះសីហនុ បានសំណូមពរដល់មន្ត្រីជំនាញ នៃរដ្ឋក្រុងព្រះសីហនុ និងមន្ទីពាក់ព័ន្ធដ៏ទៃទៀត ដែលកំពុងចុះអនុវត្តន៍រុះរើសំណង់សង់លើចំពីផ្លូវសាធារណៈ នៅតាមទីកន្លែងផ្សេងៗ ជាបន្តបន្ទាប់មកនេះ ដើម្បី ឲ្យប្រជាពលរដ្ឋមានទំនុកចិត្តទៅលើប្រសិទ្ធភាព នៃការចុះអនុវត្តច្បាប់ របស់អាជ្ញាធរ ឲ្យបានច្រើនថែមទៀតនាថ្ងៃអនាគត៕ ដោយ៖ ដែន សីមា