ពេលគ្រុនក្តៅ, ក្រៅពីការបន្ថយកម្តៅដោយថ្នាំ, ជូតខ្លួន, ប្រឆាំងការបាត់បង់ទឹក, អ្នកជំងឺត្រូវចៀសវាងអាហារមួយចំនួនដែលអាចធ្វើឲ្យកើនកម្តៅថែម, បង្កការពិបាករំលាយអាហារ ។
ខាងក្រោមនេះជាអាហារមួយចំនួនដែលគ្រប់គ្នាមិនគួរទទួលទានពេលគ្រុនក្តៅ៖
. អាហារចៀន
អាហារចម្អិនស្រាប់ ឬចៀន, បំពង នឹងបង្កការរលាកដោយសារផ្ទុកបរិមាណជាតិខ្លាញ់ខ្ពស់ ។ វាធ្វើឲ្យថមថយប្រព័ន្ធអង្គបដិបក្ខ ធ្វើឲ្យជំងឺអូសបន្លាយយូរ ។
. ទឹកផ្លែឈើច្រកប្រអប់
ពពួកទឹកផ្លែឈើប្រអប់, ដប ផ្ទុកជាតិស្ករច្រើន ធ្វើឲ្យថយចុះលទ្ធភាពប្រឆាំងបាក់តេរីរបស់កោសិកាឈាមស ។
. កាហ្វេ/តែ
គ្រុនក្តៅធ្វើឲ្យរាងកាយបាត់បង់ទឹក, នាំឲ្យសីតុណ្ហភាពកើនខ្ពស់ ។ កាហ្វេ និងតែ ជាភេសជ្ជៈបង្កការបាត់បង់ទឹក ។ ដូច្នេះ ពេលគ្រុនក្តៅ អ្នកដាច់ខាតត្រូវចៀសវាងភេសជ្ជៈទាំង២នេះ ។
. ទឹកដោះគោស្រស់
បាក់តេរីក្នុងទឹកដោះគោស្រស់អាចបង្កគ្រោះថ្នាក់សម្រាប់អ្នកមានប្រព័ន្ធអង្គបដិបក្ខខ្សោយ ។
. សាច់ក្រហម
សាច់ក្រហមផ្ទុកបរិមាណកូឡេស្តេរ៉ូលខ្ពស់ បង្កការពិបាករលាយ អ្នកជំងឺគ្រុនក្តៅមានប្រព័ន្ធរំលាយអាហារខ្សោយ ដាច់ខាតត្រូវចៀសវាងបរិភោគសាច់ក្រហម ។
. ស៊ុត
ស៊ុតសម្បូរជីវជាតិ, ប្រូតេអ៊ីន អាចធ្វើឲ្យកម្តៅរាងកាយកើនខ្ពស់ ។
. អាហារហឹរក្តៅ
គ្រឿងទេស, អាហារហឹរក្តៅ កាន់តែធ្វើឲ្យរាងកាយភាយកម្តៅសីតុណ្ហភាពកើនខ្ពស់ ៕
លីសា