អ្នករុញរទេះលក់មាន់អាំងប្រាប់ថា ភ្ញៀវទេសចររុស្ស៊ីបានលួចមាន់អាំង១០ចង្កាក់ រួចរត់គេចខ្លួន។ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង៤ទៀបភ្លឺព្រឹកមិញនេះ។
ក្រោយពេលលួចមាន់បានរួចហើយ បុរសនេះបានប្រញាត់រត់សំដៅទៅជិតចំណតនាវាទេសចរណ៍Bali Hai។
ប្រជាជនម្នាក់នៅតំបន់នោះបានប្រញាប់លោតចុះសមុទ្រដើម្បីសង្គ្រោះ ព្រោះគិតថាភ្ញៀវទេសចររូបនេះមានបញ្ហា ហើយអាចលង់ទឹកស្លាប់។ប៉ុន្ដែបុរស«ចូលចិត្តសាច់មាន់»រូបនេះបែរជាស្រែកថា មានមិត្តភក្ដិខ្លួនម្នាក់កំពុងរង់ចាំនៅក្រោមសមុទ្រហើយលោកត្រូវយកអាហារឱ្យគេ។
ពេលប៉ូលលិសទៅដល់កន្លែងកើតហេតុ ភ្ញៀវទេសចររូបនេះនៅបន្ដស្រែកឡូឡា ធ្វើឱ្យប៉ូលិសបង្ខំនាំខ្លួនទៅកាន់ប៉ុស្ដិ៍ ដោយបុរសនេះមិនព្រមនិយាយអ្វីជាមួយប៉ូសិល។
អ្នករុញរទេះលក់សាច់មាន់ក៏មិនប្ដឹងផ្ដល់អតិថិជនពិសេសរូបនេះទេ។គាត់និយាយថា«អ្នកណាក៏មានពេលបាត់សតិដូចគេដែរ»។
ក្រោយមក ប៉ូលិសក៏យកទឹកមូត្ររបស់បុរសរុស្ស៊ីនោះដើម្បីពិសោធន៍មើល ប៉ុន្ដែវាអវិជ្ជមានជាមួយគ្រឿងញៀន។ចុងក្រោយប៉ូលិសបានទុកឱ្យគាត់ស្ងប់អារម្មណ៍ឡើងវិញ រួចដោះលែង៕
លីសា