តាមMirror ប៉ូលិសរុស្ស៊ីកំពុងបើកការស៊ើបអង្កេតព្រមានចំពោះការស្លាប់របស់ Pavel Matveev អាយុ១៥ឆ្នាំ។សាកសពរបស់ក្មេងនេះត្រូវបានរកឃើញក្នុងចម្ការក្រោយផ្ទះជាមួយនឹងម៉ាស៊ីនអារឈើ។
ប្រភពព័ត៌មានរុស្ស៊ីប្រចាំតំបន់ឱ្យដឹងថា ក្មេងនេះញៀនអេឡិចត្រូនិកយ៉ាងខ្លាំង ក្រោយពេស្ដ្រីជាម្ដាយបានទិញកុំព្យូទ័រមួយគ្រឿងឱ្យ។ប៉ុន្ដែគេមិនដឹងច្បាស់ថាក្មេងនេះលេងល្បែងអ្វីទេ។
ប្រភពដដែលឱ្យដឹងថា ក្មេងម្នាក់នេះឃើញអង្គុយជាប់កុំព្យូទ័រជាច្រើនម៉ោង ហើយវាមានសភាពតានតឹងបន្ទាប់ពីល្បែងមួយក្នុងនោះ។ នោះគឺជាឃាតករបង្ខំឱ្យក្មេងនោះស្លាប់។
បច្ចុប្បន្នសមត្ថកិច្ចប្រចាំតំបន់បានបើកការស៊ើបអង្កេតព្រហ្មទណ្ឌ ព្រោះពិនិត្យឃើញថានេះគឺជាទង្វើធ្វើអត្តឃាតដោយមានការញុះញង់ ប៉ុន្ដែសមត្ថកិច្ចមិនផ្ដល់ព័ត៌មានអ្វីបន្ថែមទេ។
ថ្មីៗនេះនៅរុស្ស៊ីមានកើតករណីស្រដៀងគ្នាខាងលើជាច្រើន។ពួកគេបានរងទទួលនូវការញុះញង់ឱ្យធ្វើអត្តឃាតពីសំណាក់ក្រុមមួយតាមរយៈការលេងហ្គេមលើបណ្ដាញសង្គម។ក្នុងនោះមានល្បែងមួយឈ្មោះថាត្រីឆ្លាមបៃតង ដែលជំរុញឱ្យអ្នកលេងត្រូវសម្រេចឱ្យបានការសាកល្បងចំនួន៥០ ក្នុងនោះមានការធ្វើទារុណកម្មខ្លួនឯង និងធ្វើអត្តឃាត។
តាមឧត្ដមសេនីយ៍ត្រី Alexey Moshkov ប្រធានគណៈកម្មការប្រឆាំបទល្មើសនៃក្រសួងមហាផ្ទៃព្រមានថា ក្នុងឆ្នាំ២០១៧មានការធ្វើអត្តឃាតជាក្រុមជិត១៣៤០ករណីដែលគរកឃើញតាមរយៈអនឡាញនិងមានសមាជិកដល់១២.១០០នាក់នងិអត្ថបទមានចរិតញុះញង់ជាង២០០.០០០អត្ថបទ។ សមត្ថកិច្ចបានធ្វើការស៊ើបអង្កេតព្រហ្មទណ្ឌលើករណី២៣០ និងចាប់បានមេខ្លោង១៩នាក់ ដែលពួកគេជាអ្នកគ្រប់គ្រង។
នេះគឺជាមេរៀនមួយដែលសមត្ថកិច្ច ក៏ដូចជាអាណាព្យាបាលទាំងឡាយគប្បីលើកកម្ពស់ស្មាតីប្រុងប្រយ័ត្ន៕
សូយន