Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​ស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរ

(ភ្នំពេញ)៖ និស្សិតស្រីឆ្នាំទី១​ នៃសាកលវិទ្យាល័យ​ PPIU ម្នាក់បានជិះម៉ូតូទាក់ដៃចង្កូតម៉ូតូមួយគ្រឿងទៀតដួល​ ត្រូវរ៉ឺម៉ក់ម៉ូតូបើកមកពីក្រោយកិនចំក្បាលស្លាប់ភ្លាមៗ ហើយក្រោយមករ៉ឺម៉ក់បានព្យាយាមបើកគេចខ្លួនបាត់ កាលពីវេលាម៉ោង​៨និង៤០នាទី ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ​២០១៨ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស មុខក្រុមហ៊ុន​ ហុងដាលក់ម៉ូតូ​ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

យុវតីរងគ្រោះឈ្មោះ លី សៀវហ្វុង អាយុជាង​២០ឆ្នាំ មុខ​របរ​និស្សិត ស្នាក់នៅក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​។ មុនពេលកើតហេតុ​ យុវតីម្នាក់​ជិះម៉ូតូ​មួយគ្រឿង​ ម៉ាក​ហុងដាស្កុបពី ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ 1FA-1335 ធ្វើដំណើរពីជើងទៅត្បូង ស្របទិសគ្នាជាមួយម៉ូតូរ៉ឺម៉ក់ តាមបណ្តោយផ្លូវព្រះមុនីវង្ស លុះមកដល់ចំណុចមុខក្រុមហ៊ុន​ ហុងដាលក់ម៉ូតូ​ ស្រាប់តែប៉ះដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យដួល​ ស្របពេលនោះ ក៏មានម៉ូតូរ៉ឺម៉កមួយគ្រឿងបើកមកដល់កិនចំក្បាលបែកឈាមស្លាប់។ អ្នកបើកម៉ូតូរ៉ឺម៉កមិនបានឈប់ ក៏បន្ថែមល្បឿនបើករត់គេចចេញពីកន្លែងកើតហេតុ​បាត់៕ ដោយកូឡាប

  

×