រឿងរ៉ាវដែលបង្កប់នូវអាថ៌កំបាំងជាច្រើននេះបានកើតនៅរុស្ស៊ី ខណៈពេលដែលក្បាលរថភ្លើងមួយគ្មានអ្នកបញ្ជា បាន បុកខ្ទេចរថយន្ដ SUV មួយគ្រឿង។
តាមChannel RT របស់រុស្ស៊ីឱ្យដឹងថា កម្លាំងសមត្ថកិច្ចទើបបើកការស៊ើបអង្កតមួយអំពីករណីគ្រោះថ្នាក់កើតឡើងកាលពីថ្ងៃទី៥កញ្ញា នៅតំបន់Irkutsk, Siberia ករណីនោះគឺក្បាលរថភ្លើងមួយបានបុកលើរថយន្ដ Mitsubishi Outlanderពណ៌ស បណ្ដាលឱ្យស្ដ្រីម្នាក់រងរបួស។រឿងដែលចម្លែកនោះគឺពុំមានអ្នកបញ្ជាក្បាលរថភ្លើងនោះទេ ។
សមត្ថកិច្ចរុស្ស៊ីបានបង្ហោះផ្សាយរូបភាពនៃគ្រោះថ្នាក់នេះ។រថយន្ដ Mitsubishi Outlanderពណ៌ស ត្រូវខូចខាតយ៉ាងដំណំ ដោយក្បាលរថយន្តស្ទើររហែកជាពីរ។
បច្ចុប្បន្នគេពុំទាន់ដឹងច្បាស់ពីស្ថានភាពរបស់ស្ត្រីរងរបួសដែលស្ថិតនៅលើរថយន្ដនោះក្រោយពេលកើតហេតុយ៉ាងណាទេ។ចំពោះមុខ ពួកអ្នកស៊ើបអង្កតកំពុងប្រមូលផ្ដុំរុករកពីមូលហេតុដែលក្បាលរថភ្លើងនោះធ្វើចលនាទោះបីពុំមានមនុស្សបញ្ជាសោះឡើយ៕
លីសា