ខេត្តកំពង់ចាម ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៧ នៅចំណុចបឹងកងចក្រ ស្ថិតនៅភូមិបឹងត្រាវ ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម មានករណីបុរសម្នាក់លង់ទឹកស្លាប់។
ជនរងគ្រោះមានឈ្មោះ សេង សាន អាយុ៤៣ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ បានផឹកស្រាស្រវឹង ហើយជិះទូកទៅមើលមងតែម្នាក់ឯង ពេលត្រឡប់មកផ្ទះវិញ ចុះពីលើទូកមុជទឹកចំអន្លង់ជ្រៅ ក៏លង់ទឹកស្លាប់តែម្តង។
ក្រោយពីទទួលបានព័ត៌មាន នគរបាលមូលដ្ឋាន បានបង្កើតគណៈកម្មការពិនិត្យសាកសព ផ្នែកក្បាលដងខ្លួន និងអវយវ: ពុំមានស្លាកស្នាមអ្វីឡើយ។
គណៈកម្មការយើងសន្និដ្ឋាន បានថា ពិតជាស្លាប់ដោយលង់ទឹក ប្រាកដមែន ពុំមានជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ៕ ដោយ៖ បញ្ញាស័ក្តិ