Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់​ត្រូវ​ជាប់គុក ក្រោយពេល​ព្រាប​របស់ខ្លួន​ទទួលបាន​ជ័យជំនះ​ក្នុង​ការប្រឡង​ហោះហើរ ព្រោះតែ​មិន​ចេះ​…​គណិតវិទ្យា​!

​បុរស​២​នាក់ បានរៀបចំ​ផែនការ​បោក​បន្លំ​ដើម្បី​ដណ្តើម​ជ័យលាភី​ក្នុង​ការប្រកួត “​ប្រណាំង​ព្រាប​” ដែល​មាន​តម្លៃ ដល់​ទៅ​…​១៤៧.០០០​ដុល្លារ នា​ប្រទេស​ចិន ។​

ការប្រឡង “​ប្រណាំង​ព្រាប​” ពេញនិយម​នៅ​ប្រទេស​ចិន ។​

​បុរស​ទាំង​២​ឈ្មោះ Gong និង Zhang បានរៀបចំ​ផែនការ​បោក​បន្លំ​នេះ ក្នុង​ការប្រឡង​ព្រាប កាលពី​ខែ ៤ ឆ្នាំ ២០១៧ ពី​ទីក្រុង Shangqiu ខេត្ត Henan ទៅ​កាន់​ក្រុង សៀង​ហៃ មាន​ចម្ងាយ​ផ្លូវ​ប្រមាណ ៧៥០ km ។​

​មុន​ពេល​ប្រឡង​ប្រមាណ ១​ឆ្នាំ Gong និង Zhang បាន​ចិញ្ចឹម​ព្រាប​នៅ​គោលដៅ​ទាំង​២ គឺ​ខេត្ត Henan និង​សៀង​ហៃ​ដើម្បី​វា​ទម្លាប់​ស្គាល់​ទីកន្លែង​នោះ ។​

​ក្រោយពេល​ប្រគល់​ព្រាប​ឲ្យ​គណៈកម្មកា​រហើយ​គេ​ព្រលែង​ព្រាប​នោះ ព្រាប​របស់​ជន​ឆបោក​ទាំង​២ ពុំ​បាន​ហោះហើរ​ពី Henan ទៅ​សៀង​ហៃ​ទេ គឺ​ព្រាប​នោះ​បាន​ហោះ​មក​កាន់​កន្លែង​ដែល​ពួកគេ​ធ្លាប់​ឲ្យចំ​ណីវា​នៅ​ខេត្ត Henan ដដែល ។ Gong និង Zhnag បាន​នាំ​វា​យក​តាម​មេត្រូ​ទៅ​កាន់​ក្រុង​សៀង​ហៃ រួច​ព្រលែង​វាឲ្យ​ដល់​គោលដៅ​…​មុនគេ ។​

​ប៉ុន្តែ​ដោយ​គណនា​ទៅ​ឃើញ​ល្បឿន​ហោះហើរ នៃ​ព្រាប​នេះ​ចម្លែក​ពេក គណៈកម្មការ​ក៏​មន្ទិលសង្ស័យ​ត្រៀម​ធ្វើការ​ត្រួតពិនិត្យ ។ ប៉ុន្តែ Gong និង Zhang បានសម្លាប់​ព្រាប​នោះ​ចោល ហើយ​ថែមទាំង​ធ្វើ​ជា​ខឹងសម្បា​រពុំ​ត្រូវការ “​រង្វាន់​” ទៀត ។​

​យ៉ាងណា​ក៏​វា​យឺត​ពេល​ហើយ តុលាការ​ក្រុង​សៀង​ហៃ បាន​កាត់ទោស​ជន​ទាំង​២​ឲ្យ​ជាប់គុក ៣​ឆ្នាំ (​ព្យួរ​ទោស​) ហើយ​ពិន័យ​ប្រាក់ ៥០.០០០​យាន់ ។​

​បញ្ហា​ស្ថិតនៅត្រង់​ថា ៖ ព្រាប​អាច​ហោះហើរ បាន​ដល់​ទៅ​ប្រមាណ ១៥០ Km /h តែ​ពុំ​អាច​ស្មើនឹង​មេត្រូ​បានឡើយ ! ៕ ចន្ទ្រា​

×