ភ្នំពេញ ៖ ទេវតាកុមារកម្ពុជាគឺជាស្ថាបនិកមន្ទីរពេទ្យ គន្ធបុប្ផា លោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាពហើយ បន្ទាប់លោកបានធ្លាក់ខ្លួនឈឺរយៈពេលជាយូរមកហើយនោះ។ លោកទទួលមរណភាពនៅវេលាម៉ោង២៖៤៥នាទីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជន្មាយុ៧១ឆ្នាំ នៅប្រទេសស្វីស។
លោក ម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឱ្យដឹងនាព្រលប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨នេះ។
ប្រជាជនកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ចំពោះការទទួលមរណភាពរបស់លោក វេជ្ជបណ្ឌិត Beat Richner។សូមវិញ្ញាណក្ខ័ន្ធរបស់លោកឆាប់ឈោងចាប់កំណើតក្នុងទីឋានសុគតិភព ហើយបើមានជាតិក្រោយពិតសូមលោកមកចាប់ជាតិក្នុងទឹកដីកម្ពុជាក្លាយជាជនជាតិខ្មែរ។
មរណៈរបស់លោកធ្វើឱ្យប្រជាពលរដ្ឋប្រទេសកម្ពុជាមានការអាលោះអាល័យលោកណាស់៕ ដោយ ៖ កូឡាប