Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទាំងនេះ​គឺជា​រោគសញ្ញា ដែល​សង្ស័យ​ថា ​អ្នក​មាន​ជំងឺមហារីក​ស្បែក​

ក្នុង​រដូវក្តៅ​ជា​ពេលវេលា​ដែល​មនុស្ស​ភាគច្រើន​ចូលចិត្ត​ទិញ​អាវកាក់​ប្រើ និង​ស្លៀកខោ​ខូវប៊យ ពាក់​ស្បែកជើងផ្ទាត់ និង​ពាក់​ឈុត​ហែល​ទឹកទៀត ដែល​ជាហេតុ​នាំ​ឲ្យ​ស្បែក​ប៉ះពាល់​នឹង​កាំ រស្មី​យូ​វី​ដ៏​គ្រោះថ្នាក់​របស់​ព្រះអាទិត្យ​កាន់តែច្រើន​។ រដូវក្តៅ​គឺជា​ពេលវេលា​ដ៏​ល្អ​មួយ​ដែល​មនុស្ស យើង​គួរ​មាន​ទម្លាប់​ពិនិត្យ​រកមើល​សញ្ញា​នៃ​ជំងឺមហារីក​ស្បែក​។​

​នៅពេល​ដែល​ការពិនិត្យ​ដោយ​ខ្លួនឯង​រកមើល​សញ្ញា​ជំងឺមហារីក​ស្បែក​មនុស្ស​យើង​ក៏​អាច សង្កេត​ឃើញ​សញ្ញា​នៃ​បញ្ហា​ជាច្រើន​ផងដែរ​។ យក​ល្អ​គួរតែ​ពិនិត្យ​ដូចខាងក្រោម​នេះ​៖

  •  ប្រជ្រុយ​ដែល​កំពុងតែ​ប្រែប្រួល មាន​រូបរាង​មិន​ទៀងទាត់ ឬ​ប្រែប្រួល​គែម​របស់​វា​
  •  ប្រជ្រុយ​ដែល​មាន​ពណ៌​ច្រើន​ដូចជា ពណ៌​ត្នោត និង​ខ្មៅ​
  •  ប្រជ្រុយ​ដែល​ដុះ​ឡើងលើ​
  •  ប្រជ្រុយ​ដែល​ធំ ឬ​មាន​មុខកាត់​ធំ​ជាង​ជ័រលុប​ខ្មៅ​ដៃ​
  •  ប្រជ្រុយ​ដែល​រមាស់ តឹង​ឈឺ ឬ​ឈឺ​នៅ​ជុំវិញ​
  •  ដំបៅ​ដែល​មិនជា ឬ​កើតឡើង​ម្តង​ហើយ​ម្តងទៀត​
  •  មាន​ឆ្នូត​ពណ៌​ត្នោត ឬ​ខ្មៅ​នៅក្រោម​ក្រចក​

​មនុស្ស​ចាស់ និង​អ្នក​ដែលមាន​ស្បែក​ពណ៌​ស្តើងៗ​ទំនង​ជា​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​មហារីក​ស្បែក ប៉ុន្តែមនុស្ស​គ្រប់គ្នា​សុទ្ធ​តែ​អាច​កើត​មាន​ជំងឺ​នេះ​បាន​ទាំងអស់​។

បុរស​ទំនង​ជា​ងាយ​នឹង​កើត​ជំងឺមហារីក​ស្បែក ប្រភេទ Melanoma ដែល​ជា​មហារីក ដែល​ងាយ​នឹង​ធ្វើឲ្យ​ស្លាប់​ច្រើន​បំផុត​។ មនុស្ស​ជនជាតិ​ស្បែក​ខ្មៅ ក៏​ទំនង​ជា​ងាយ​នឹង​កើត​ជំងឺ មហារីក​ច្រើនជាងគេ ដែល​ជា​ធម្មតា​វា​មិន​កើត​ឡើង​នៅ​លើ​កន្លែង​ដែល​ប៉ះពាល់​នឹង ព្រះ អាទិត្យ​ទេ ដូចជា បាតដៃ ឬ និង​បាតជើង ផ្នែក​ខាង​ក្នុង​របស់​មាត់ និង​ក្រោម​ក្រចក​៕

​ប្រភព​៖ healthline​

សុភ័ក្ត្រ

×