ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ប្រកាសថា តារាសម្តែងវ័យ ៨៧ឆ្នាំ Ivan Krasko ទើបលែងលះគ្នាជាមួយភរិយា “អាយុស្មើចៅ” Natalia Krasko ។ គេពិតជាងឿងឆ្ងល់ ព្រោះកាលពីរៀបការ ៣ឆ្នាំមុននេះ ពួកគេទាំង២សុទ្ធតែអះអាងថា យល់ព្រមរស់នៅជាមួយគ្នា ដោយសារក្តីស្រឡាញ់ ។
Ivan Krasko និង Natalia Krasko លែងលះគ្នាក្រោយរៀបការបាន ៣ឆ្នាំ ។
កាលពីខែ កញ្ញា ឆ្នាំ ២០១៥ អ្នកទាំង ២ បានរៀបការជាមួយគ្នា ទោះបីមុននោះពុំសូវមានអ្នកណាជឿទេ ។ ទោះបីគម្លាតវ័យ “ចៅ-តា” តែពួកគេអះអាងថា ពួកគេពិតជាស្រឡាញ់គ្នា ។
អ្នកទាំង២អះអាងថា ស្រឡាញ់គ្នាលុះ…ក្ស័យ ។
ប៉ុន្តែ ៣ឆ្នាំក្រោយអ្វីៗប្រែប្រួលអស់ ហើយមូលហេតុនៃការបែកបាក់ក៏ពិតជាពិបាកទទួលយក ។ តារាសម្តែង Ivan Krasko ថា ភរិយាស្រស់ស្អាតរបស់ខ្លួនតែងបដិសេធ ពុំព្រមរួមដំណេក ដោយខ្លាចមានកូន ។
Natalia Krasko មិនព្រមរួមភេទ ព្រោះខ្លាចមានកូន ។
នារីវ័យក្មេងជាភរិយាវិញអះអាងថា ៖ នាងកើតក្នុងត្រកូលអ្នកក្រីក្រ ហើយមិនចង់មានកូនជាមួយស្វាមីវ័យក្បែរ ៩០ឆ្នាំនោះឡើយ ព្រោះនាងខ្លាចក្រែងមិនអាចចិញ្ចឹមកូនបាន ហើយកូននឹងលំបាកដូចខ្លួនទៀត ។
Ivan ទោះបីជាការសម្តែងល្បីល្បាញ តែជីវភាពបច្ចុប្បន្នក៏លំបាក ។ អ្នកទាំង២ ក្រោយរៀបការត្រូវរស់នៅដោយសារផ្ទះរបស់ក្មួយនារដ្ឋធានីមូស្គូ ។
ថ្ងៃអាពាហ៍ពិពាហ៍ដ៏សុភមង្គល ។
ប៉ុន្តែមានព័ត៌មានខ្លះថា Natalia Krasko មានសហាស្មន់ជាមួយបុរសផ្សេង តែនាងបានបដិសេធ ហើយថាមូលហេតុព្រោះកុំឲ្យកូនវេទនា ដូចដែលនាងពីតូច ហើយបច្ចុប្បន្ន ក៏ពុំមែនមានបានស្អីដែរ ព្រោះសូម្បីផ្ទះជ្រក១ខ្នងក៏ពុំមានផងនោះ ៕
លីសា