យាន្តអវកាសស្រាវជ្រាវមួយរបស់ NASA ពេលហោះហើរឆ្លងកាត់ភពព្រហស្បតិ៍ ស្រាប់តែថតបានស្នូរសំឡេងដ៏ចម្លែកអាចថា ជាសំឡេងរបស់មនុស្សភពដទៃ “សន្ទនាគ្នា” ។
តាម Daily Star ស្នូរសំឡេងអាថ៌កំបាំងនេះ ថតបានពេលយានអវកាសស្រាវជ្រាវ Cassini បានហោះហើរជុំវិញភពព្រហស្បតិ៍ជាលើកដំបូងនៅឆ្នាំ ២០០៤ ។ យានអវកាសនេះ ថតបានខ្សែអាត់សំឡេងជាច្រើនតាមរយៈរលកវិទ្យុអាថ៌កំបាំង ។
គណនី Youtube ថ្មីៗនេះគណនីមួយបានបង្ហោះខណៈពេលនៃស្នូរសំឡេងនេះ ។ អំឡុងពេលនោះ NASA ប្រាប់ថា សំឡេងនេះចម្លែកណាស់ ហើយគេ “ពុំដឹងត្រូវធ្វើយ៉ាងម៉េចជាមួយវា”ទេ ។
ការលើកឡើងខ្លះថា នេះជាសណ្ឋានរស់នៅភពដទៃទាក់ទងគ្នាក្នុងលំហ ហើយតាមពិតទៅយានអវកាសនេះធ្លាប់ឮស្នូរ “សំឡេង” បែបនេះតាំងពី ២ឆ្នាំ មុនពេលចូលដល់តារាវិថី នៃភពព្រហស្បតិ៍ម្លេះ ។
NASA ធ្លាប់ឲ្យយានអវកាសស្រាវជ្រាវ Cassini សិក្សាពីភពព្រហស្បតិ៍តាំងពីឆ្នាំ ២០១៤ ។
នៅអំឡុងពេលហោះហើរជុំវិញភពព្រហស្បតិ៍ យានអវកាស Cassini ក៏បានស្រាវជ្រាព្រះចន្ទ Titan -កន្លែងដែលគេប៉ាន់ស្មានថា មានភ្នំភ្លើង និងទឹក -អង្គធាតុសំខាន់ចាំបាច់សម្រាប់សភាវៈមានជីវិត ។
យានអវកាស Cassini បានបញ្ចប់បេសកកម្មនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១៧ ។ ហើយអង្គការ NASA បានបញ្ជាឲ្យវាបុកធំផ្ទៃនៃភពព្រហស្បតិ៍ ដើម្បីធ្វើ “អត្តឃាត” ៕
ចន្ទ្រា