ខេត្តព្រះសីហនុ៖ ប្រធានមន្ទីរអប់រំយុវជន និងកីឡា លោក កែវ ឡាយ មានប្រសាសន៍ថា ខេត្តនេះសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាប់និទ្ទេសA មានចំនួន៣នាក់ រួមមាន៖ ឈ្មោះ វ៉ាន់ គឹមចាយ ភេទស្រី មកពីវិទ្យាល័យហ៊ុនសែនវាលរេញ។ ឈ្មោះ លី ជូប៉រ ភេទស្រី មកពីវិទ្យាល័យក្រុងព្រះសីហនុ និង ឈ្មោះហុក ស៊ុយពាំង ភេទប្រុស មកពីវិទ្យាលយ័ក្រុងព្រះសីហនុ។
តាមរបាយការណ៍ពី លោក កែវ ឡាយប្រធានមន្ទីរអប់រំ យុវជននិងកីឡា ខេត្តព្រះសីហនុ បានឲ្យដឹងថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២០ ខែសីហាឆ្នាំ២០១៨ នៅខេត្តព្រះសីហនុ មានបេក្ខជន ប្រឡងជាប់សរុបចំនួន ១២៧៤នាក់ស្មើ៧៦,៣៣%។ ក្នុងនោះនិទ្ទេសA ចំនួន៣នាក់ ស្រី២នាក់ និទ្ទេសB ចំនួន៣២នាក់ ស្រី២០នាក់ និទ្ទេសC ចំនួន១០៧នាក់ស្រី៥៨នាក់ និទ្ទេសD ចំនួន២៦៧នាក់ ស្រី១៤២នាក់ និង និទ្ទេសE ចំនួន៨៦៥នាក់ស្រី៤០៥នាក់។
លោក កែវ ឡាយ បន្តថា សិស្សដែលប្រឡងជាប់និទ្ទេសA ទាំង៣រូប ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ក្នុងនាមរដ្ឋបាលខេត្ត នឹងឧបត្ថម្ភលើកទឹកចិត្តម៉ូតូម្នាក់១គ្រឿង៕ ដោយ៖ ដែន សីមា