Wednesday, December 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឱនភាព​ពាណិជ្ជកម្ម​អាមេរិក​-​ចិន​កើនឡើង​បន្ថែម​៣១.០០០​លាន​ដុល្លារ​

ជញ្ជីងពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន មាន​គម្លាត​កើនឡើង​បន្ថែម៣១.០០០លាន​ដុល្លារ​នៅក្នុង​ខែសីហា ទោះបីជា​ប្រទេស​ទាំងពីរ​បាន​បង្កើន​អត្រាពន្ធ​រវាង​គ្នា​ទៅវិញទៅមក​។​

​ក្រូច​អាមេរិក​នៅ​ផ្សារ​ទំនើប​ស៊ា​ង​ហៃ​

​​តម្លៃ​ទំនិញ​នាំចេញ​សរុប​របស់​ចិន​ទៅក្នុង​ទីផ្សារ​អាមេរិក​ក្នុង​ខែសីហា​កើនឡើង​១៣,៤​ភាគរយ ស្មើនឹង​៤៤,៤​ពាន់​លាន​ដុល្លារ កើនឡើង​១៣,៣​ភាគរយ​ប្រៀប​នឹង​ខែកក្កដា​។ ក្នុងពេល​ដូចគ្នា​នោះ​ ទំនិញ​នាំចូល​ពី​អាមេរិក​កើនឡើង​យឺត​ជាង ស្ថិតក្នុងកម្រិត​១១,១​ភាគរយ ស្មើនឹង​១៣,៣​ពាន់​លាន​ដុល្លារ ថយចុះ​ប្រៀប​ទៅនឹង​អត្រា​១១,៨​ភាគរយ​ក្នុង​ខែកក្កដា​។​

​ការវិវឌ្ឍ​បែបនេះ​អាច​បណ្ដាលឱ្យ​ក្រុង​Washington អនុវត្តន៍​បន្ថែម​វិធានការ​ដទៃទៀត​ដើម្បី​កាត់បន្ថយ​គម្លាត​នៃ​ឱនភាព​ពា​ណិ​ជ្ជ​កម្ម​ជាមួយ​ក្រុងប៉េកាំង​។​

​មកទល់ពេលនេះ ភាគី​ទាំងសងខាង​បាន​វាយ​ពន្ធ​២៥​ភាគរយ​លើ​តម្លៃ​ទំនិញ​ស​រុប​៥០.០០០​លាន​ដុ​ល្លារ​វិញ​ទៅមក​។ រដ្ឋការ​ប្រ​ធានា​ធិប​តី​ Trump កំពុង​ថ្លឹងថ្លែង​បង្កើន​អត្រាពន្ធ​ចំពោះ​ទំនិញ​មានតម្លៃ​២០០.០០០​លាន​ដុ​ល្លារដែល​នាំចូល​ពី​ប្រទេស​ចិន​៕
​សូ​យ​ន​

×