Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជា​មនុស្ស​ស្រី អ្នកណា​ពុំ​ចង់​ស្អាត ប៉ុន្តែ​មុន​កែ​សម្រស់​ត្រូវ​ពិចារណា កុំ​យក​ជីវិត​ទៅ​ផ្សងព្រេង​ឲ្យ​សោះ​!

​នេះ​ជា​រឿង​ពិត​របស់​ស្ត្រី​វ័យ ៣៨​ឆ្នាំ រស់នៅ​ទីក្រុង​ព្រៃនគរ​។ នាង​មានបំណង​ធ្វើការ​វះកាត់​ចង្ការ​ឲ្យ​សម​នឹង​ផ្ទៃមុខ​។ នាង​ពិតជា​ប្រយ័ត្ន ដោយ​ជ្រើសរើស​មន្ទីរពេទ្យ​ឯកទេស​វះកាត់​សម្ផស្ស Emcas ហើយ​អ្នក​វះកាត់​ឲ្យ​នាង​ជា​បណ្ឌិត​ឯកទេស ធ្វើការ​នៅ​មន្ទីរពេទ្យ​រដ្ឋ​មួយ ដែល​មក​ទីនេះ​ធ្វើការ​បន្ថែម​ក្រៅ​ម៉ោង​..​។​

ស្លាក​ផ្សាយពាណិជ្ជកម្ម បែបនេះហើយ​ទើប​ធ្វើ​ឲ្យ​នាង​មាន​…​ជំនឿ​

​រឿងរ៉ាវ​គឺ នៅ​ថ្ងៃទី ១៧/៩ នាង T.T.D បាន​ទៅដល់​មន្ទីរ​ពេទ្យវះកាត់​កែ​សម្ផស្ស Emcas នៅ​ខណ្ឌ​លេខ​១០ ដើម្បី​ធ្វើការ​វះកាត់​កែ​ឆ្អឹងថ្គាម ចង្ការ​។ ការវះកាត់​ត្រូវបាន​រួចរាល់​នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ដដែល​។ អ្នក​កាត់​ត្រូវបាន​គេ​ដក​អុកស៊ីហ្សែន បញ្ជូនមក​បន្ទប់​រង់​ចាំ​ឲ្យ​ដឹងខ្លួន​វិញ​។ ប៉ុន្តែ​ប្រមាណ ២០​នាទី ក្រោយ ក្នុង​ប្រអប់មាត់​របស់​នាង​ឈាម​បាន​ហូរ​ចេញ វេជ្ជបណ្ឌិត​របស់ Emcas ក៏​ធ្វើការ​ឃាត់ឈាម ដេរ​ភ្ជាប់​កន្លែង​ហូរឈាម​នោះ រួច​រង់ចាំ​ពិនិត្យ​បន្តទៀត​។ ប៉ុន្តែ​៣០​នាទី​ក្រោយមក អ្នកជំងឺ​មាន​ភាពចុះ​ខ្សោយ ប្រព័ន្ធ​ដកដង្ហើម​។ មន្ទីរពេទ្យ​ក៏​បើក​បំពង់​ខ្ស​ល់​បន្ត​សង្គ្រោះបន្ទាន់​រួច​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​រដ្ឋ ១១៥ វេលា​ម៉ោង ១៤​និង​៣០​នាទី​។​

​តាម​របាយការណ៍​រប​ស់​មន្ទីរពេទ្យ​ប្រជាជន ១១៥ (​ពលរដ្ឋ​កម្ពុជា​ទៅ​ព្យាបាល​ច្រើន​) មកដល់​ថ្ងៃទី ១៩/៩ អ្នកជំងឺ T.T.D នៅតែ​ពុំទាន់​ដឹងខ្លួន ត្រូវ​ប្រើ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​។ ពេលនោះ​ចង្វាក់បេះដូង គឺ ១៣៨/​នាទី សម្ពាធ​ឈាម 123/90mmHg ។ បេះដូង​លោត​ញាប់​តែ​ស្មើ​។​

​មន្ទីរពេទ្យ​វះកាត់​កែ​សម្ផស្ស Emcas ត្រូវបាន​ក្រសួងសុខាភិបាល​វៀតណាម​ផ្តល់​អាជ្ញាប័ណ្ណ​តាំងពី​ឆ្នាំ ២០១៣ ហើយ​អ្នក​វះកាត់​ទៀតសោត ជា​វេជ្ជបណ្ឌិត​ឯកទេស​ម្នាក់​ជំនាញ​ខាង​វិស័យនេះ​។​

​ពុំមាន​ព័ត៌មាន​អ្វី​បន្ត​ចំពោះ​ករណីនេះ​ទេ​។ ហេតុនេះ​សុភាពនារី​ទាំងឡាយ​គប្បី​យល់ច្បាស់​ថា បំណង​ចង់​ស្អាត​ជា​រឿង​មួយ​ត្រឹមត្រូវ តែ​វា​ពិតជា​បង្កប់​នូវ​ហានិភ័យ​ច្រើនណាស់​។​

​ហេតុនេះ​សុំ​សួរថា តើ​ជីវិត និង​សម្ផស្ស​អ្នក​រើសយក ១​ណា​ដែរ​? វា​នឹង​ពុំ​យឺត​ពេល​ទេ សម្រាប់​ការពិចារណា​ថា ជីវិត​មានតែ​មួយ សម្ផស្ស​និង​រុះ​រោយ​តាម​ពេលវេលា​។ មុននឹង​ឲ្យ​គេ​ស្រឡាញ់​នោះ​អ្នក​គួរ​ស្រឡាញ់​ខ្លួនឯង​សិន​។ ប្រសិន​ស្លាប់​នោះ ទោះ​ស្អាត​ប៉ុណ្ណា​ក៏​ក្លាយជា​ផេះផង់​ដែរ​៕ ពី​មិត្ត​អ្នកអាន CEN ម្នាក់​

×