នៅថ្ងៃទី១០ខែកញ្ញា ក្នុងវេទិកាសេដ្ឋកិច្ចភាគបូព៌ាឆ្នាំ២០១៨ នៅទីក្រុងVladivostok រុស្ស៊ី នាយករដ្ឋមន្រ្ដីជប៉ុន Abe និងប្រធានាធិបតីរុស៊្សី Vladimir Putin បានអនុម័តលំអិតអំពីសកម្មភាពសេដ្ឋកិច្ចរួមលើប្រជុំកោះជម្លោះដែល រុស្ស៊ីហៅថាKuril ខាងត្បូង ហើយជប៉ុនហៅថាដែនដីភាគខាងជើង។
ថ្លែងទៅកាន់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំ នាយករដ្ឋមន្រ្ដី Abeឱ្យដឹង ភាគីទាំងសងខាងបានប្រើប្រាស់បណ្ដាវិធានការដើម្បីអនុវត្តន៍សកម្មភាពសេដ្ឋកិច្ចរួមលើប្រជុំកោះជម្លោះ។ គ្រោងការណ៍នេះមានវិស័យចំនួន៥គឺ នេសាទ ទេសចរណ៍ ថាមពលស្រាលនិងខ្យល់ ជព្រមទាំងការកម្ទេចកាកសំណល់សំរាម។
តាមគម្រោង ភាគីទាំងសងខាងនឹងចាត់ឱ្យបណ្ដាក្រុមហ៊ុនមកកាន់ប្រជុំកោះនេះដើម្បីចាប់ផ្តើមអនុវត្តន៍គ្រោងការណ៍ដែលបានអនុម័ត។
គួរកត់សម្គាល់ថា ជញ្ជីងពាណិជ្ជកម្មរវាងរុស៊្សីនិងជប៉ុនក្នុងឆ្នាំ២០១៧ អនុវត្តន៍បាន១៨,២៦១ពាន់លានដុល្លារ ហើយក្នុង៦ខែដើមឆ្នាំ១០១៨ បានកើនឡើង២០ភាគរយ៕
លីសា