ខេត្តក្រចេះ ៖ សត្វគោញី-ឈ្មោលចំនួន៩ក្បាលក្នុងចំណោមជាង៧០ក្បាល ដែលម្ចាស់បានចងក្នុងក្រោល ត្រូវ រន្ទះបាញ់លាន់ឮកក្រើកដី ខណៈមេឃមានភ្លៀង និងខ្យល់បក់ខ្លាំង បណ្តាលឲ្យងាប់ នៅរសៀលថ្ងៃទី១០ កញ្ញា នេះ ស្ថិតក្នុងភូមិវឌ្ឍនៈ ស្រុកសំបូរ ប្រកាច់ងាប់យ៉ាងរដូករណែលទាំងខ្សែចំណង ។
លោកអនុសេនីយ៍ត្រី ញ៉ែម សិដ្ឋ នាយប៉ុស្តិ៍នគរបាលឃុំវឌ្ឍនៈ បានឱ្យដឹងថា ម្ចាស់គោឈ្មោះ យ៉ុន សុខា អាយុ៤៨ឆ្នាំ ជាកូនរបស់លោកមេឃុំ ដែលមានចិញ្ចឹមគោច្រើនជាងគេ នៅក្នុងភូមិខាងលើ ។ លោកបន្តថា ក្នុងហេតុការណ៍រន្ទះបាញ់នេះ ក្រៅពីគោញី-ឈ្មោល៩ក្បាលបានងាប់ភ្លាមៗ ៕ ដោយ ៖ បញ្ញាស័ក្តិ