Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាហារ​ទាំងនេះ ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​ចៀសវាង​ដាច់ខាត​

​មាន​សម្ពាធ​ច្រើនណាស់​ដែរ បើ​និយាយ​អំពី​របប​អាហារ​របស់​មនុស្ស​ស្រី ជាពិសេស​នៅពេល​នាង​មាន​ផ្ទៃពោះ​តែម្តង​។ ប៉ុន្តែ​គេ​ដូចជា​មិន​សូវ​និយាយ​អំពី​អាហារ​ដែល​នាង​គួរតែ​ចៀសវាង​សោះ​ក្នុង​ពេល​មាន​ផ្ទៃពោះ​។

​ថ្វីបើ​វា​មើល​ទៅ​ល្អ​ចំពោះ​សុខភាព​ក៏ដោយ តែ​អាហារ​ខ្លះ​អាច​នឹង​ធ្វើឲ្យ​ស្ត្រី និង​កូន​ក្នុង​ផ្ទៃ​គ្រោះថ្នាក់​បាន​ដែរ​។ ដូច្នេះ​ខ្ញុំ​សូម​ណែនាំ​នូវ​អាហារ​មួយ​ចំនួន ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​យល់ដឹង និង​ព្យាយាម​ចៀសវាង​វា​ឲ្យបាន​ក្នុងពេល​មាន​ផ្ទៃពោះ​៖

– ស៊ុត​ឆៅ ឬ​ឆ្អិត​មិនល្អ​

– ទឹកដោះគោ ឬ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ដែល​មិន​បាន​សម្លាប់​មេរោគ​

– អាហារ​សមុទ្រ​ដែល​ឆៅ​

– តែ​ឫស​ឈើ​

– សណ្តែក​បណ្តុរ ឬ​បន្លែ​ដែល​ឆៅ​

– អាហារ​ចិន ដែល​មាន​ជាតិ​សូ​ដ្យូ​ម និង MSG ខ្ពស់​

– អាហារ​ដែល​អ្នក​មាន​ប្រតិកម្ម​ជាមួយ ឬ​អាឡែ​ហ្ស៊ី​

– ជាតិ​ផ្អែម​សិប្ប​និមិ្មត ជាពិសេស​ភេសជ្ជៈ​មាន​ជាតិ​ផ្អែមៗ​តែម្តង​

– ទឹកឃ្មុំ​

– អាហារ​សល់ ទោះ​ទុក​ក្នុង​ទូរ​ទឹកកក​ហើយ​ក៏​ដោយ​៕

សុភ័ក្ត្រ

×