Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មើល​របៀប​ចោល​សំរាម​របស់​ជនជាតិ​ជប៉ុន នោះ​អ្នកនឹង​ដឹង​ថា​ហេតុអ្វី​បានជា​ពិភពលោក​កោតខ្លាច​ពួកគេ​!

​ការ​ចោល​សំរាម​នៅ​ជប៉ុន ពុំមែន​គ្រាន់តែ​ជាកា​រវេច​ខ្ចប់​របស់របរ​លេង ត្រូវការ​ចូល​ក្នុង​ថង់​១ ដូចដែល​យើង​ធ្លាប់​ធ្វើ​នោះ​ទេ ។ នៅ​ប្រទេស​នេះ​សំរាម​ត្រូវបាន​រៀបចំ​យ៉ាង​មាន​របៀប មាន​វិន័យ ហើយ​ភ្ញាក់រលឹក​បំផុត ។​

១.​ត្រូវ​បែងចែក​ប្រភេទ​សំរាម រួច​ទុកដាក់​ក្នុង​ថង់​តាម​ការកំណត់ ៖ ជាទូទៅ​ត្រូវ​បែងចែក​ជា​៤​ប្រភេទ គឺ ៖ សំរាម​ប្លា​ស្ទិក សំរាម​កែច្នៃ សំរាម​ដុត​បាន និង​សំរាម​មិន​អាច​ដុត​បាន ។​

​ក្នុង​ថង់​សំរាម​មាន​ការណែនាំ​ល្អិតល្អន់ ។​

​ឧទាហរណ៍ ៖ ដប​ទឹក ជា​ប្លា​ស្ទិក តែ​គម្រប​ដប​ជា​សំរាម​កែច្នៃ​…​ត្រូវ​ដឹង​។​

២.​សំរាម​ក៏​ត្រូវ​បាន​សរសេរ ស្លាក​ឈ្មោះ​ត្រឹមត្រូវ​ដែរ ៖ ក្រោយពេល​បែងចែក សំរាម​ត្រូវ​ដាក់​ក្នុង​ថង់​ដែល​រដ្ឋាភិបាល​បែងចែក​ឲ្យ​វា​មាន​ពណ៌​សម្គាល់ សម្រាប់​ប្រភេទ​នី​មួយៗ ។ សំរាម​នេះ​ត្រូវបាន​ក្រុមហ៊ុន​អនាម័យ​មក​នាំ​យក​ទៅ​ពុំ​មែន​ក្នុង​ថ្ងៃ​តែ​១​នោះទេ ។​

​កញ្ចប់​សំរាម ពេល​នាំយក​មក​កន្លែង​កំណត់​ត្រូវ​សរសេរ​ឈ្មោះ និង​លេខ​ផ្ទះ​របស់​ម្ចាស់​សំរាម វា​បង្ការ​ទុក​សម្រាប់​គេ​ឃើញ​អ្នក​គ្មាន​វិន័យ​ត្រូវ​ទទួលខុសត្រូវ ។ ការ​បន្លែបន្លំ​នឹង​ត្រូវ​ប្រឈម​ជាមួយ​ប៉ួលិស ។​

៣.​សំរាម​ច្រងេងច្រងាង មិន​ស្ថិត​ក្នុង​លំដាប់​ថ្នាក់​នោះ​ម្ចាស់​របស់​វា​ត្រូវ​បង់ថ្លៃ​នាំយកទៅ​ចោល ។ និយាយ​រួម​សម្រាប់​បែបនេះ កាន់តែ “​ធំ​” ត្រូវ​ចំណាយ​កាន់តែច្រើន ហើយ​អ្នក​ត្រូវ​ប្រកាស​ប្រាប់​តាម​អន​ឡាញ ឬ​ប្រាប់​ដោយ​ផ្ទាល់​នៅ​ទីចាត់ការ ។​

​បើ​ហាន​ចោល​កៅអី​១ ត្រូវ​ពិន័យ ៤០០​យេន ពូក​មួយ​គឺ ១២០០​យេន សា​ឡុង​វែង​១​គឺ ២០០០​យេន ។​ល​។ ញាក់សាច់​! ។​

៤.​នាំ​យក​សំរាម​ទៅ​ដាក់​ក៏​មាន​ពេលវេលា ៖ ភាគច្រើន​គឺ​ចន្លោះ​ម៉ោង ៨​ព្រឹក​-១០​ព្រឹក ។ ប្រសិន​ហួសពេល​សូម​យួរ​សំរាម​ទៅ​ទុក​នៅ​ផ្ទះ​សិន ចាំ​ស្អែក ។​

៥.​ត្រូវ​សំអាត​សំរាម​មុន​ពេល​យក​ទៅ​ចោល​!

​ឮ​បែប​នេះ​កុំ​ច្រឡំ ព្រោះ​វា​ជា​ការពិត ! ។ កំប៉ុង ដប ប្រអប់​…​ត្រូវ​លាង​សម្អាត​មុនពេល​ដាក់​ក្នុង​ថង់​យកទៅ​ចោល ។ មានន័យ​ថា​នៅ​ស្រុក​នេះ សូម្បី​សំរាម​ក៏​…​ស្អាត​ដែរ ។​

៦.​នៅ​កន្លែង​ខ្លះ គេ​តម្រូវ​ឲ្យ​យក​សំណាញ់​ទៅ​ស្រោប​ពី​ខាងក្រៅ​សំរាម​ទៀត ព្រោះ​ពពួក​ក្អែក វា​ទៅ​ហែក​រយះរយាយ ។​

​កិច្ចការ​នេះ​មើល​ទៅ​ស្មុគស្មាញ រវល់​ច្រើនតែ​ពលរដ្ឋ​ជប៉ុន​គេ​ធ្វើ​ដោយ​ស្ងៀមស្ងាត់ ក្លាយ​ជា​ទម្លាប់ ។ ប៉ុន្តែ​បែប​នេះ​ឯង ទើប​ការប្រមូល​ហើយ​កែច្នៃ​សំរាម​ប្រព្រឹត្តទៅ​បាន​លឿន ។​

​ចុងក្រោយ​គឺ​កន្លែង​រស់នៅ​ទីក្រុង ប្រទេស​គេ​…​ស្អាត​! ៕ លី​សា​

×