ជារៀងរាល់ខែ ស្ត្រីគ្រប់រូបតែងតែប្រឈម នឹងការមករដូវ រហូតពេលខ្លះ ខ្លាច ធុញទ្រាន់ ហើយអស់កម្លាំង ពេលមករដូវម្តងៗ។ ករណីខ្លះ ការមករដូវ ក៏អាចបង្កការឈឺចុកចាប់ដល់ស្ត្រី រហូតទ្រាំមិនបាន ឬត្រូវទៅជួបគ្រូពេទ្យ ដើម្បីទទួលការព្យាបាលទៀតផង។
ប្រសិនបើហេតុការណ៍ទាំងនេះ កំពុងកើតឡើងចំពោះអស់លោកអ្នក ថ្ងៃនេះ យើងខ្ញុំសូមណែនាំ នូវរបបអាហារពិសេសមួយ សម្រាប់មនុស្សស្រីទទួលទាន មុន និងអំឡុងពេលមករដូវ ដើម្បីកាត់បន្ថយ ក៏ដូចជាទប់ស្កាត់បញ្ហាទាំងអស់នេះ។
១. ទឹកដោះគោ ៖ ពីព្រោះ ជាតិកាល់ស្យូម អាចកាត់បន្ថយការឈឺចាប់ ពេលមករដូវបាន
២. អាល់ម៉ុន ៖ អាចកាត់បន្ថយការរលាក និងការឈឺចាប់
៣. បន្លែពណ៌បៃតង ៖ សំបូរជាតិដែក ដើម្បីជម្រុញដល់លំហូរឈាម ឲ្យមានសុខភាពល្អ
៤. ផ្លែប៉ោម ៖ សំបូរអង់ទីអុកស៊ីដង់ និងជាតិសរសៃ ដែលអាចកាត់បន្ថយការរលាក និងបញ្ហាទល់លាមក
៥. សូកូឡាខ្មៅ ៖ សំបូរអង់ទីអុកស៊ីដង់ ដែលអាចកាត់បន្ថយការរលាក ការឈឺចាប់ និងភាពមិនស្រួលនានា
៦. ចេក ៖ សំបូរម៉ាញេស្យូម ដែលអាចបំបាត់ការឈឺចាប់ បានយ៉ាងមានប្រសិទ្ធិភាព៕
ប្រភព ៖ Boldsky
សុភ័ក្ត្រ