ខាងក្រោមនេះជាអាហារដែលអ្នកគួរទទួលទានឲ្យបានច្រើន ប្រសិនជាអ្នកកំពុងមានជំងឺលើសសម្ពាធឈាម។ អាហារទាំងនោះ អាចជួយកាត់បន្ថយសម្ពាធឈាមបាន។
1. គ្រាប់ធញ្ញជាតិ អាចធ្វើឲ្យអារម្មណ៍អ្នកស្ងប់បាន។ ដូចនេះ អ្នកអាចប្តូរពីអង្ករមកញ៉ាំជាអង្ករសម្រូបវិញ ហើយប្តូរពីការពិសារនំបុ័ងស មកជានំបុ័ងដែលធ្វើពីស្រូវសាលីវិញទើបជាតិស្ករក្នុងរាង កាយអ្នកមិសូវឡើងខ្ពស់ ដោយអាចធ្វើឲ្យអ្នកមិនសូវប្រឈមមុខនឹងសម្ពាធអារម្មណ៍នោះទេ។
2. អ្នកគួរតែបរិភោគបន្លែ និងផ្លែឈើឲ្យបានច្រើន ដោយក្នុងរបបអាហារ៣ពេលរបស់អ្នក គួរតែបន្ថែមបន្លែចូលឲ្យច្រើនជាងសាច់។ ប្រសិនជាអ្នកឃ្លានមុនពេលដល់អាហារ៣ពេល អ្នកអាចញ៉ាំផ្លែឈើជំនួសអាហារសម្រន់ផ្សេងៗ ដើម្បីអាចកាត់សម្ពាធក្នុងអារម្មណ៍អ្នក។
3. អាហារពេលល្ងាចរបស់អ្នក គួរតែកុំឲ្យមានសាច់ និងខ្លាញ់ច្រើនដោយអ្នកគួរតែពិសារដោយ សាមញ្ញ ហើយមិនឆ្អែតខ្លាំងពេក ទើបអាចធ្វើឲ្យអ្នកគេងលក់ស្រួល។ ម្យ៉ាងទៀត អ្នកអាចញ៉ាំល្ងខ្មៅ សណ្តែកសៀង សណ្តែកខ្មៅ និងគ្រាប់ល្ពៅជាដើមព្រោះវាសុទ្ធតែជាអាហារដែលអាចធ្វើឲ្យ អារម្មណ៍អ្នកមិនសូវតានតឹងនោះទេ។
4. អ្នកអាចផ្លាស់ប្តូរពីការពិសារកាហ្វេ មកញ៉ាំតែក្រហមវិញ ព្រោះវាអាចធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយបាន។ ប្រសិនជាអ្នកត្រូវតែញ៉ាំកាហ្វេ ដោយខានមិនបាន អ្នកគួរតែញ៉ាំក្នុងចន្លោះម៉ោង៧ ដល់ម៉ោង៩ព្រឹក ព្រោះក្នុងចន្លោះម៉ោងនេះ វានឹងមិនធ្វើឲ្យប៉ះពាល់ធ្ងន់ដល់សុខភាពអ្នកឡើយ៕
ប្រភព៖ flashsante
សុភ័ក្ត្រ