ថ្លើមជាផ្នែកគ្រឿងក្នុងធំបំផុតរបស់សរីរាង្គ, កន្លែងប្រូតេអ៊ីនត្រូវបានសំយោគ, ឈាមត្រូវបានធ្វើឲ្យស្អាត និងជាតិពុលមានគ្រោះថ្នាក់ត្រូវកម្ចាត់ចេញពីសរីរាង្គ ។ ពិសេសជាងនេះ ថ្លើមជាផ្នែកតែមួយគត់មានលទ្ធភាពស្តារដោយខ្លួនឯង ក្រោយពេលត្រូវរបួស ឬ ត្រូវកាត់ចោលមួយផ្នែក ។
ដូច្នេះ ធ្វើយ៉ាងណា ដើម្បីសម្អាតថ្លើម, ស្តារមុខងារ និងការពារថ្លើមឲ្យបានល្អ ? ដោយមានតែគ្រឿងផ្សំ២មុខ គឺទំពាំងបាយជូរក្រៀម និងទឹក គឺអ្នកបានមានក្នុងដៃកូនសោសម្ងាត់របស់វិធីសាស្ត្រដ៏អស្ចារ្យនេះ ។
វិធីធ្វើ៖ យកទំពាំងបាយជូរក្រៀម១ចានចង្កឹះ និងទឹក ៦ ចានចង្កឹះ ។ ចាក់ទំពាំងបាយជូរចូលក្នុងចានធំមួយ រួចចាក់ទឹក៣ចានចូលកូរឲ្យសព្វ, ១៥ នាទី ក្រោយច្រោះទឹកនោះចោល ។ នេះជាជំហានសំខាន់ដើម្បីលាងសម្អាតទំពាំងបាយជូរ ។ បន្ទាប់មកទៀត ដាក់ទំពាំងបាយជូរចូលក្នុងឆ្នាំង ចាក់ទឹក៣ចាននៅសល់រួចដាំឲ្យពុះ ក្នុងរយៈពេលប្រមាណ ២ នាទី ។ បិទភ្លើង និងចាក់ល្បាយនេះទៅក្នុងកែវថ្មគ្របជិត ទុកចោល១យប់ ។
ព្រឹកថ្ងៃបន្ទាប់ ពេលពោះទទេ ចូរផឹកទឹកនិងបរិភោគសាច់ទំពាំងបាយជូរ ។ អ្នកអាចទទួលទានត្រជាក់ដោយការបន្ថែមទឹកកក ឬ កម្តៅវាឡើងវិញ ។ អ្នកនឹងឃើញឥទ្ធិពលច្បាស់លាស់លើថ្លើម, សរីរាង្គនឹងរឹងមាំឡើង តែក្រោយពេល២ថ្ងៃ ។ ប៉ុន្តែល្អបំផុតអ្នកគួរអនុវត្តរូបមន្តនេះក្នុងរង្វង់១សប្តាហ៍ ដើម្បីបានលទ្ធផលជាទីគាប់ចិត្ត ។
ក្នុងពេលអនុវត្តន៍វិធីសាស្ត្រនេះ ចូរចៀសវាងអាហារផ្ទុកជាតិខ្លាញ់ និងដាច់ខាតមិនទទួលទានស្រា, ស្រាបៀរ ៕ លីសា