បច្ចុប្បន្ន វិទ្យាសាស្ត្របានបញ្ជាក់ថា សម្បកស៊ុតមាន់ផ្តល់នូវគុណប្រយោជន៍សុខភាពជាច្រើន ដែលអ្នកមិនគួរមើលរំលង ព្រោះក្នុងសម្បកស៊ុតមាន់ផ្ទុកដល់ទៅ ៩០% កាល់ស្យូម ហើយប្រភពកាល់ស្យូមពីក្នុងសម្បកស៊ុតមាន់ជាប្រភពល្អបំផុត ប្រហាក់ប្រហែលនឹងពពួកកាល់ស្យូមកាបូណាតសុទ្ធ, អាចប្រើដើម្បីព្យាបាលជំងឺ ។ ទន្ទឹមនោះ វានៅផ្ទុកយ៉ាងច្រើននូវសារជាតិរ៉ែផ្សេងៗដូចជាដែក, ស្ពាន់, ម៉ង់ហ្គាណែស, ស័ង្កសី, ហ្វូសហ្វ័រ, ក្រូម, ផ្លរ៉ាយ និងម៉ូលីបដេន ។
ការស្រាវជ្រាវបានបញ្ជាក់ថា សម្បកស៊ុតមាន់មានលក្ខណៈពិសេសល្អៗជាច្រើនដូចជាប្រសិទ្ធភាពប្រឆាំងក្រឹន, ពុកឆ្អឹងនៅមនុស្ស ។ ការពិសោធន៍លើស្ត្រីក្រោយអស់រដូវ និងស្ត្រីមានជំងឺពុកឆ្អឹង បង្ហាញថា ម្សៅសម្បកស៊ុតមាន់អាចបន្ថយអាការៈឈឺចាប់, បង្កើនភាពចល័ត និងដង់ស៊ីតេឆ្អឹង ឬ បញ្ឈប់ដំណើរការបាត់បង់ឆ្អឹង, បង្កើនដង់ស៊ីតេ និងកម្រិតទន់ភ្លន់របស់ឆ្អឹង ។
សម្បកស៊ុតមាន់១គ្រាប់ផ្ទុកប្រមាណ ២ ក្រាម កាល់ស្យូមជិត ២ ដង ប្រៀបនឹងតម្រូវការមធ្យមប្រចាំថ្ងៃរបស់មនុស្សធំ ។ ពួកអ្នកស្រាវជ្រាវឲ្យដឹងថា ម្សៅសម្បកស៊ុតមាន់អាចដាក់ទៅក្នុងអាហារដូចជានំប៉័ង, ភីហ្សា ឬ មីស្ប៉ាហ្គេតទី សំដៅបំពេញកាល់ស្យូម ដោយមិនធ្វើឲ្យប្រែប្រួលរសជាតិ ។
. វិធីធ្វើម្សៅសម្បកស៊ុត
ពេលបរិភោគស៊ុត ប្រសិនជាស៊ុតឆ្អិន នោះចូរទុកសម្បកក្នុងធុងកាតុង ឬ ប្រអប់ ដល់បានប្រមាណ ១២ ទៅ ១៥សម្បក នោះលាងម្តង ។ ប្រសិនជាសម្បកស៊ុតឆៅ នោះត្រូវលាងភ្លាម រួចហាលឲ្យស្ងួត ។ មិនចាំបាច់ចោលស្រទាប់ខាងក្នុងនៃសម្បកស៊ុត ព្រោះវាក៏ផ្ទុកជីវជាតិយ៉ាងច្រើន ។
ដាក់សម្បកស៊ុតទាំងនោះស្ងោរឲ្យពុះប្រមាណ ១០ នាទី ដើម្បីកម្ចាត់ពន្លកជំងឺ (ប្រសិនមាន) បន្ទាប់មកស្រង់ចេញទុកឲ្យស្ងួតទឹក ។ ដាក់សម្បកស៊ុតចូលក្នុងម៉ាយក្រូវ៉េ នៅសីតុណ្ហភាព ៩០ ទៅ ១០០ អង្សាសេ ក្នុងរង្វង់ ១០ នាទី ដើម្បីឲ្យស្ងួតទាំងស្រុង ។ ករណីគ្មានម៉ាយក្រូវ៉េ នោះអាចដាក់ចូលក្នុងឆ្នាំងលីងឲ្យស្ងួត ។ បន្ទាប់មក ដាក់ចូលក្នុងម៉ាស៊ីនកិនកាហ្វេ ឬ ម៉ាស៊ីនឲ្យម៉ដ្ឋជាម្សៅ ។ រក្សាម្សៅនេះទុកក្នុងកែវថ្ម បិទគំរបឲ្យជិត ។
វិធីប្រើ៖ ម្សៅសម្បកស៊ុត១ស្លាបព្រាកាហ្វេ ផ្ទុកប្រមាណ ៨០០ ទៅ ១០០ មីលីក្រាម កាល់ស្យូម ហេតុនេះ អ្នកអាចបន្តិច (មិនលើស១ស្លាបព្រាក្នុង១ថ្ងៃ) ទៅក្នុងអាហារប្រចាំថ្ងៃ ៕ លីសា