ប្រសិនជាបច្ចុប្បន្នអ្នកកំពុងឡើងគីឡូខ្លាំង ហើយចង់ឲ្យរាងស្អាតពីមុនរបស់អ្នកត្រឡប់មកវិញ អ្នកគួរបោះបង់ចោលទម្លាប់អាក្រក់ ៤យ៉ាងដូចខាងក្រោមនេះ ៖
1. អ្នកមិនគួរល្មោភញ៉ាំនោះទេ ដោយតែងតែពិសារឆ្អែតខ្លាំងគ្រប់គ្រានា ព្រោះវាអាចធ្វើឲ្យក្រពះអ្នក ពិបាករំលាយអាហារណាស់។ ជាហេតុដែលធ្វើឲ្យសារធាតុចិញ្ចឹមបន្សល់ទុកក្នុងរាងកាយអ្នកច្រើន ធ្វើឲ្យអ្នកងាយធាត់ខ្លាំងណាស់។
2. នៅពេលដែលអ្នកបរិភោគអាហារ អ្នកមិនគួរញ៉ាំលឿនខ្លាំងនោះទេ ព្រោះអាចធ្វើឲ្យក្រពះអ្នករងសម្ពាធខ្លាំងណាស់ ដោយអាចធ្វើឲ្យអ្នកមិនងាយស្គមឡើយ។ ដូចនេះ អ្នកគួរតែទំពារឲ្យម៉ត់ ទើបអាចទទួលបានរាងស្គមបាន។
3. អ្នកមិនគួរធ្វើការហួសម៉ោងដល់ភ្លេចពិសារបាយល្ងាច ហើយទុកដល់យប់ជ្រៅទើបបរិភោគនោះទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកខ្លាំងណាស់ថែមទាំងអាចធ្វើឲ្យអ្នកធាត់ដោយមិនដឹងខ្លួនទៀតផង។
4. នៅពេលដែលអ្នកញ៉ាំស្រាច្រើន មិនត្រឹមតែធ្វើឲ្យសុខភាពអ្នកទ្រុឌទ្រោមនោះទេថែមទាំងអាច ធ្វើឲ្យអ្នកងាយឡើងទម្ងន់ទៀតផង ជាពិសេសក្បាលពោះតែម្តង។ ដូចនេះអ្នកគួរតែចៀសកុំ ពិសារឲ្យសោះ។
អាហារដែលផ្អែមក៏អ្នកមិនគួរញ៉ាំច្រើនដែរ ព្រោះវាអាចធ្វើឲ្យរាងអ្នករីកខ្លាំងណាស់។ ដូចនេះ អ្នកគួរតែកាត់បន្ថយបរិភោគបង្អែម និងអាហារផ្អែមផ្សេងៗដើម្បីទទួលបានរាងស្អាតមួយដែលអ្នក ដទៃមិនមាន៕ សុភ័ក្រ្ត
ប្រភព៖ flashsante