ក្រុមវេជ្ជបណ្ឌិតពិតជាព្រឺព្រួចក្រោយពេលឃើញទារកកើតមកមានភ្នែកតែ…១ ។ ហេតុការណ៍នេះកើតឡើងនៅឥណ្ឌូណេស៊ី ។
ទារកភ្នែក១ នៅឥណ្ឌូណេស៊ី ។
គឺជាកូនទី ៥ របស់លោក Atana Ariyanto និងភរិយា Suriyanti ។ ទារកនេះចាប់កំណើតនៅថ្ងៃទី ១៣ ខែកញ្ញា នាមន្ទីរពេទ្យ Sakut Umum Daerah ខេត្ត North Sumetra ឥណ្ឌូណេស៊ី ។
ទារិកានេះកើតមកមានភ្នែកតែ១គត់ ស្ថិតនៅចំកណ្តាលថ្ងាស ហើយគ្មានច្រមុះ ។ បណ្តាផ្នែកផ្សេងៗទៀតគឺមានគ្រប់គ្រាន់ធម្មតា ។
នាង Suriyanti ពុំដែលទៅអេកូមើលគភ៌ម្តងណាឡើយនៅអំឡុងពេលពរពោះ ។ ពិតណាស់! នាងនឹងស្វាមីតក់ស្លុតយ៉ាងខ្លាំងពេលឃើញកូនរបស់ខ្លួនកើតមកបែបនេះ ។
ទោះបីជាវេជ្ជបណ្ឌិតបានអនុវត្តការមើលថែជាពិសេសក្តី តែទារិកាគួរឲ្យអាសូរនេះបានលាចាកលោកក្រោយឃើញពន្លឺថ្ងៃបាន ៨ម៉ោង ប៉ុណ្ណោះ។
វេជ្ជបណ្ឌិត Syarifuddin Nasution ប្រធានមន្ទីរពេទ្យបានប្រាប់ថា “នាងតូចកើតមកដោយមានពិការភាពពីកំណើត ។ យើងខ្ញុំបានដាក់ទុយោផ្តល់អុកស៊ីហ្សែនតាមមាត់ ព្រោះគ្មានច្រមុះ” ។
មូលហេតុបណ្តាលឲ្យមានពិការភាពបែបនេះ តាមវិទ្យាសាស្ត្រគឺមកពីវារងទទួលសារធាតុបារត និង Virus Rubella តាំងពីនៅក្នុងគភ៌ម្លេះ ។
គេដឹងថាឪពុកម្តាយរបស់នារីនេះប្រកបរបរអាជីវកម្មរ៉ែ ៕ ចន្ទ្រា