ដោយបានគិតឃើញថា ប្រសទេសវៀតណាម បាននិងកំពុងជួបប្រទះគ្រោះទឹកជំនន់ បង្កឲ្យលិចលង់កសិដ្ឋានចិញ្ចឹមជ្រូកមួយចំនួន ដែលបណ្តាលឲ្យជ្រូករាប់ពាន់ក្បាលត្រូវងាប់នោះ កាលពីយប់មិញថ្ងៃទី១៦ កញ្ញា លោកឧកញ៉ា ឌួង ឆាយ បានបង្ហោះសារគួរឲ្យចាប់អារម្មណ៍មួយ ដោយអំពាវនាវពលរដ្ឋខ្មែរយើង ផ្អាកទិញសាច់ជ្រូកមកបរិភោគក្នុងរយៈពេលនេះសិន ដើម្បីចៀសវាងហានិភ័យគ្រោះថ្នាក់ដល់សុខភាព ។
សារអំពាវនេះរបស់លោកឧកញ៉ា ឌួង ឆាយ បានធ្វើឲ្យមនុស្សជាច្រើនគាំទ្រ និងមនុស្សមួយចំនួនទៀត ដែលក្រោយមក ពុំបានគាំទ្រនោះទេ បន្ទាប់ពីបានរកឃើញថា រូបភាពបង្ហាញសត្វជ្រូកងាប់អណ្តែតក្នុងទឹក នៅក្នុងទ្រុងកសិដ្ឋាន ដែលលោកបានបង្ហោះ គឺជារូបភាពបានកើតឡើងកាលពីឆ្នាំ២០១៧ មកម្លេះ ។ ដោយសារតែលោកឧកញ៉ា ពុំបានបញ្ជាក់ទីតាំង និងកាលបរិច្ចាទឲ្យបានច្បាស់លាស់អំពីករណីនេះ ហេតុនេះ បានធ្វើឲ្យមនុស្សជាច្រើនយល់ឃើញថា វាជាការប៉ះពាល់ធំធេងមួយដល់កន្លែងធ្វើជាអាជីវកម្មជ្រូកប្រកបដោយគុណភាពល្អៗ និងក៏ដូចជាអាជីវករលក់ដូរនៅតាមទីផ្សារក្នុងស្រុកជាច្រើនតែម្តង ។
អ្វីដែលធ្វើឲ្យកាន់តែកក្រើកនោះ គឺក្នុងចំណោមអ្នកខមិនពុំយល់ស្របជាច្រើន ក្នុងនោះក៏មានបុគ្គលល្បីឈ្មោះខាងកសិកម្មប្រចាំប្រទេស និងជាមហាសេដ្ឋីកសិកម្ម និងមានកសិដ្ឋានចិញ្ចឹមជ្រូកផងដែរនោះ គឺឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ក៏បានបញ្ចេញមតិយោបល់សូមឲ្យលោកឧកញ៉ា ឌួង ឆាយ ប្រាប់ពីកាលបរិច្ឆេទនៃទឹកជំនន់ឲ្យបានច្បាស់ ព្រោះលោកធ្លាប់ឃើញរូបថតមួយសន្លឹកនេះ កាលពីឆ្នាំមុន ។
លោកបណ្ឌិត ម៉ុង ឬទ្ធី បានខំមិនប្រតិកម្មតបទៅឧកញ៉ា ឌួង ឆាយ ថា «អ្នកដែលសរសេរលាក់លៀមមិនដាក់កាលបរិច្ឆេទឲ្យបានច្បាស់លាស់ គឺជាមនុស្សមានចេតនាអាក្រក់ ។ នៅពេលនេះគ្មានទឹកជំនន់ជនលិចងាប់ជ្រូកនៅវៀតណាមដូចក្នុងរូបភាពនេះទេ បើតាមមើលទៅរូបភាពនេះកាលពីឆ្នាំទៅមិញទេ 2017» ។
ក្រៅពីលោកបណ្ឌិត ម៉ុង ប្ញទ្ធី ក៏មានអ្នកលេងអ៊ីនធើរណែតជាច្រើនទៀត ដែលក៏បានបញ្ចេញប្រតិកម្ម និងការព្រួយបារម្ភយ៉ាងដូច្នេះថា៖
«លោកឧកញ៉ានិយាយចឹងប៉ះពាល់ច្រើនណាស់ សំរាប់អាជីវករលក់ដូរត្រឹមត្រូវក្នុងផ្សារ សំរាប់ជ្រូក CP ល្អ នឹងប្រជាជនខ្មែរដែលគ្នាខំចិព្ជាិាមបានយ៉ាងល្អ នៅក្នុងស្រុក សំរាប់ជ្រូកយួន សូមបិទកុំឲចូលទៅវារួចបាត់ហើយ
គួរនិយាយថា “មុននឹងទិញសាច់ជ្រូកត្រូវពិនិត្យថាជាជ្រូកសាច់ស្រល់ រឺ មិនស្រល់ ប្រសិនបើបងប្អូនចង់ដឹងចាំខ្មុំលំអិតដូច ខាងក្រោម
1 ជ្រូក ខ្មែរ
# សាច់របស់វាគឺក្រហម មានក្លាញ់ជាប់ស្បែក នឹងសាច់តែម្ដង មិនមានជាតិទឹកនៅលើសាច់ គឺស្ងួត ទុកបានរយះពេល ១២ម៉ោង
បើជ្រូកយួន វាមានលក្ខណះ
ដូចជា សាច់វាគឺមិនសូវ ក្រហម បែប ស្លែក សាច់ ជាប់ស្បែក ហើយនៅលើសាច់មានជាតិទឹក ទុកវាត្រឹមរយះពេលបាន ៣ម៉ោង គឺមានខ្លិនសារ ?» ។
«ខ្ញុំធ្វើជ្រូករស់ហើយទិញតាមភូមិតាបង
បើអត់អោយបងប្អូនទាំងអស់គ្នាទិញចឹងខ្ញុំលក់ម៉េចដាច់បង?????
គ្រាន់តែបងpostចឹងគេនាំគ្នាផ្អើលម៉ាផ្សារហើយបងចឹងៗតអោយអាជីវករឈប់លក់សាច់ជ្រូកទូទាំងប្រទេសសិនមែនបង
គួតែបងយល់ដល់អ្នកលក់តាមភូមិនឹងផ្សារផង??» ។
«ចុះម៉ាក់ញំុលក់នៅផ្សារ?គាត់មិនដែលយកជ្រូកងាប់មកលក់ឱ្យគេទេ ?ញំុសំុទោសបើញំុនិយាយលើសលួស ?បើផ្អាកមិនឱ្យប្រជាពលរដ្ឋទិញ ចុះអ្នកដែលលក់ត្រឹមត្រូវ មានប្រាក់ឯណាមកផ្គត់ផ្គង់គ្រួសារ ?បើរាល់ថ្ងៃមានមុខរបរតែមួយ មិនមានលុយបើកមុខរបរច្រើនទេ » ។
ទោះយ៉ាងណា បើតាមការស្រាវជ្រាវរបស់យើងចំពោះរូបភាពដែលលោកឧកញ៉ា ឌួង ឆាយ បង្ហោះឡើងអមជាមួយសារអំពាវនាវរបស់លោក គឺត្រូវបានរកឃើញថា នេះជារូបភាពនៃហេតុការណ៍ជ្រូកលង់ទឹកងាប់ ដែលបានកើតឡើងតាំងពីឆ្នាំ២០១៧ នៅឯកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងក្នុងស្រុក Yên Định ខេត្ត Thanh Hoa ប្រទេសវៀតណាម ហើយវាបានបណ្តាលឲ្យសត្វជ្រូកជាង ៤០០០ក្បាល ត្រូវងាប់អណ្តែតហើមស្ពីងៗបែបនេះ ៕ ឧត្តម