ការបរិភោគអំបិលច្រើនបង្កើតជាបញ្ហាឥទ្ធិពលដល់សុខភាពជាអាទិ៍ ៖ ជំងឺបេះដូង មិនល្អសម្រាប់ក្រលៀន សន្លាក់ ប្រព័ន្ធរំលាយអាហារ។ល។ ប៉ុន្តែពួកយើងទាំងអស់គ្នាសុទ្ធសឹងបរិភោគអំបិលលើសពីដំបូន្មានរបស់វិស័យសុខាភិបាល។
ខាងក្រោមជាសញ្ញាសំខាន់៤ ប្រាប់អ្នកថា អ្នកកំពុងបរិភោគអំបិលលើសពីដំបូន្មានរបស់អ្នកជំនាញការផ្នែកអាហារ។
សញ្ញាទី១ ស្រេកទឹក “យ៉ាងខ្លាំងក្លា” សូល្យូម ដើរតួនាទីសំខាន់ ជួយឲ្យសរីរាង្គតុល្យភាពសារធាតុរាវ អ្នកស្រី Enright ឯកទេសចំណីអាហាររបស់អាមេរិកនិយាយថា ៖ “យើងត្រូវការបរិមាណអំបិលមួយរៀងរាល់ថ្ងៃ ដើម្បីរក្សាតុល្យភាពទឹកក្នុងរាងកាយ។ ពេលអ្នកស្រេកទឹកមានន័យថា រាងកាយរបស់អ្នកប្រាប់ថា វាកំពុងត្រូវការទឹក។ ហើយរាងកាយវានឹងផ្ញើសញ្ញាទៅកាន់ខួរក្បាលដើម្បីបញ្ជាអ្នកឲ្យរកទឹកផឹកភ្លាម”។
សញ្ញាទី២ សរីរាងឡើងហើម អ្នកស្រី Enright ឲ្យដឹងថា ការបរិភោគអំបិលច្រើនអាចធ្វើឲ្យរាងកាយហើម “នៅពេលមានបរិមាណសូល្យូមក្នុងឈាមច្រើនលើសកំណត់នាំឲ្យកោសិកានានាត្រូវខ្វះទឹក ហើយឡើងហើម។ គ្រាដែលកម្រិតសូល្យូម ខ្ពស់ហួសហេតុ ទាមទារឲ្យរាងកាយត្រូវបំពេញបន្ថែមសារធាតុរាវមួយយ៉ាងច្រើន ដើម្បីធ្វើតុល្យភាពកម្រិតសូល្យូមនោះ។ ហេតុនេះឯងទើបរាងកាយត្រូវហើម។ ពិសេសនៅតំបន់ម្តុំពោះ។
សញ្ញាទី៣ អ្នកមានសភាពឈឺក្បាល តើពេលខ្លះអ្នកមានការឈឺក្បាលពុំមានមូលហេតុច្បាស់លាស់ដែរឬទេ? គប្បីត្រូវពិនិត្យការហូបចុងក្រោយមុនពេលអ្នកឈឺក្បាល ព្រោះថា ប្រសិនបើការហូបចុកពេលនោះ អ្នកបរិភោគសារធាតុប្រៃ (សូល្យូម) ច្រើនធ្វើឲ្យសរសៃឈាមក្នុងខួរក្បាលរីកជាហេតុធ្វើឲ្យឈឺក្បាល។
សញ្ញាទី៤ ឱជារស ឬជីវ្ហាវិញ្ញាណ ប្រែប្រួលបរិភោគពុំឃើញឆ្ងាញ់ ការបរិភោគអំបិលច្រើនហួសហេតុ និងធ្វើឲ្យជីវ្ហាវិញ្ញាណប្រែប្រួល។ នោះគឺអ្នកមានអារម្មណ៍ធុញទ្រាន់នឹងការបរិភោគអាហារបន្តិចម្តងៗ ហើយពេលសំឡឹងឃើញចំណីអាហារទោះឆ្ងាញ់យ៉ាងណាក៏លែងមានអារម្មណ៍លែងឆ្ងាញ់ទៀតហើយ៕ ដោយ ៖ សូលីហ្សា