Forence Owiti Opiyo អាយុ ២១ឆ្នាំ ជនជាតិកេនយ៉ា មានប្រដាប់ភេទធំជាងមនុស្សធម្មតាដល់ទៅ១០ដង ជាហេតុធ្វើឲ្យជីវិតរបស់គាត់ប្រែក្លាយជាសោកនាដកម្មមួយ។
Forence ពោលថា ៖ “ខ្ញុំពិតជាពុំដឹងថា រឿងអ្វីកំពុងកើតឡើងលើរូបខ្ញុំឡើយ” -រហូតទល់ពេលនេះ Forence នៅតែមិនអាចជឿថា ខ្លួនឯងមានជំងឺចម្លែកបំផុតពិភពលោកនោះទេ។ យុវជនរូបនេះ មានប្រដាប់ភេទ” ទំហំធំជាងមនុស្សធម្មតាដល់ទៅ១០ដងឯណោះ ហើយវាជាមូលហេតុរុញច្រានជីវិតរបស់គាត់ឲ្យទៅជាសោកនាដកម្មមួយ។ ដោយសារតែចម្លែកយ៉ាងនេះ លោករងការម៉ាក់ងាយ គ្មានមិត្តភក្តិរាប់រក ហើយកាន់តែពុំអាចមានគូស្នេហ៍បាន Forence គិតថាជីវិតរបស់ខ្លួនពិតជាទាល់ច្រកនិងត្រូវរងស្ថានភាពបែបនេះពេញមួយជីវិត។ ប៉ុន្តែជាភ័ព្វសំណាង គ្រាដែលរូបថតរបស់លោកត្រូវបានបង្ហោះលើបណ្តាញសង្គមអំពាវនាវទឹកចិត្តសប្បុរស ជួយសង្គ្រោះជីវិតរបស់គាត់។
តាមរយៈនោះចុងក្រោយលោកទទួលបានការព្យាបាលដោយពុំយកកម្រៃ ។ គេបានវះកាត់ចោលប្រដាប់ភេទ “សល់” ដែលប៉ាន់ស្មានដល់ទៅជាង ១០គីឡូក្រាម។ មកទល់ពេលនេះ Forence អាចដើរធម្មតាបានវិញហើយ។
អនាគតមួយថ្មីកំពុងស្ថិតនៅពីមុខលោក៕ ដោយ ៖ ចន្ទ្រា