កណ្តាល ៖ អធិការដ្ឋាននគរបាល ស្រុកពញាឭ កាលពីថ្ងៃអង្គារទី១៨ ខែកញ្ញា ឆ្នាំ២០១៨ បានចាប់ខ្លួនបុរសម្នាក់ ក្នុងករណី ប៉ុនប៉ងរំលោភសេពសន្ថវៈលើនារីម្នាក់ មិនបានសម្រេច ក្នុងដែលខ្លួនផឹកស្រាស្រវឹងនៅក្រោមផ្ទះជនរងគ្រោះ ហើយឃើញជនរងគ្រោះ កំពុងចោមពុងសារ៉ុងងូតទឹក ទើបធ្វើជនសង្ស័យឡើងកំដៅតណ្ហា ស្ទុះទៅចាប់រំលោភ ដែលកើតហេតុ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១០ព្រឹក ចំណុចសហគមន៍ភូមិស្រះពោធិ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សុខ ណា ភេទស្រី អាយុ៣១ឆ្នាំជនជាតិខ្មែរមុខរបរស៊ីឈ្នួលបោកខោអាវឲ្យគេ មានទីលំនៅភូមិស្រះពោធិ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។ ជនសង្ស័យ ឈ្មោះភាព សុភ័ក្រ ភេទប្រុស អាយុ២៧ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិផ្សារដែកលើ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។
នៅថ្ងៃ ខែ ឆ្នាំវេលាម៉ោងកើតហេតុខាងលើជនសង្ស័យបានទៅអង្គុយផឹកស្រាថ្នាំនៅក្រោមផ្ទះ របស់ជនរងគ្រោះ តែម្នាក់ឯង។ លុះពេលផឹកអស់ស្រា ជនសង្ស័យក៏ដើរចេញមកក្រៅបាន បន្តិចក៏ដើរចូលទៅក្រោមផ្ទះ ជនរងគ្រោះវិញ ជួនពេលនោះ ជនសង្ស័យ បានឃើញជនរងគ្រោះ កំពុងងូតទឹក ចងពុងសារ៉ុង នៅក្នុងបន្ទប់ទឹកតែម្នាក់ឯង ឆ្លៀតពេលនោះជនសង្ស័យ បានធ្វើសកម្មភាពចូលទៅក្នុងបន្ទប់ទឹក ចាប់ឱបជនរងគ្រោះ តែពេលនោះកូនប្រុសរបស់ជនរងគ្រោះ អាយុប្រហែល៣ឆ្នាំ ឃើញក៏យំហើយជនសង្ស័យ ក៏លែងជនរងគ្រោះរួចដើរចេញមកក្រៅផ្ទះមក។ លុះដល់ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលភ្នំបាត បន្ទាប់ពីទទួលបានពាក្យបណ្តឹងភ្លាមកម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងផ្នែកជំនាញ ចុះទៅកន្លែងកើតហេតុ នាំខ្លួនជនសង្ស័យ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ ដោយ ៖ កូឡាប