យន្តហោះគ្មានអ្នកបើកបរ រថយន្តគ្មានអ្នកបើកបរយើងសុទ្ធតែបានដឹងឮឃើញហើយ ហើយយើងនឹកស្មានថាមធ្យោបាយចរាចរតាមដងវិថីដែលគ្មានអ្នកបើកវាអស់ហើយ ។
ប៉ុន្តែផ្ទុយស្រឡះ! ម៉ូតូបើកបរដោយខ្លួនឯង មានវត្តមានហើយណា៎! ។ ថ្មីៗនេះសម្ព័ន្ធក្រុមហ៊ុន BMW បានបង្ហោះផ្សាយ វីដេអូមួយ បង្ហាញពីផលិតផលថ្មីរបស់គេគឺ ម៉ូតូបើកបរដោយខ្លួនឯង ។ វាអាចបង្កើនល្បឿន “ចាក់គួរ” ហ្វ្រាំង ទម្លាក់ជន្ទល់… ។ល។ ដោយគ្មានវត្តមានមនុស្សនៅក្បែរ ។
BMW បានអភិវឌ្ឍន៍មធ្យោបាយមានកូដសម្គាល់ R 1200 GS ដែលអាចបញ្ឆេះចេញដំណើរ បង្កើនល្បឿន… ២ឆ្នាំហើយ ។ ប៉ុន្តែវាពុំសម្រាប់ដាក់លក់នោះទេ គឺជាគំរូសម្រាប់ BMW ស្រាវជ្រាវអំពីបច្ចេកវិទ្យាគ្រាំទ្រការបើកបរនាថ្ងៃអនាគត ពិសេសក្នុងករណីបើកបររថយន្ត បាត់ការប្រមូលផ្តុំ ។ ពោលគឺដោះស្រាយសម្រាប់ស្ថានការណ៍អាសន្ន ៕ ចន្ទ្រា