Monday, September 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុខសញ្ញា​ម្នាក់ ត្រូវបាន​នគរបាល​ចាប់ខ្លួន​ជាមួយ​វត្ថុតាង​ថ្នាំញៀន​

​កំពង់ស្ពឺ ៖ មុខសញ្ញា​សង្ស័យ​ប្រព្រឹត្ត​បទល្មើស​ជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់ ម្នាក់ ត្រូវបាន​នគរបាល​ស្រាវជ្រាវ​បង្ក្រាប​ដកហូត​វត្ថុតាង​ថ្នាំញៀន​មួយចំនួន​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថា កម្លាំង​នគរបាល​ស្រុក​សំរោង​ទង លោក​វរសេនីយ៍ឯក ឃុត សុផល អធិការ​នគរបាល​ស្រុក ដឹកនាំ​ប្រតិ​ប​ត្ដិ​ការស្រាវជ្រាវ បង្ក្រាប​មុខសញ្ញា​សង្ស័យ​ជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់ ម្នាក់​ក្រោយ​ទទួល បាន​ព័ត៌មាន​ពី​កំលាំង​ភ្នាក់ងារ កាលពី​វេលា​ម៉ោង ១២ ថ្ងៃទី ១៩ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច ក្នុងភូមិ​បាក់​ចិញ្ជៀន ឃុំ​ត្រពាំង​គង ឈ្មោះ គុច ចាន់ណា​ម ភេទ ប្រុស អាយុ ២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​លំពែង​ព្រះរាម ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង មុខរបរ មិន​ពិតប្រាកដ ក្នុង​ប្រតិបត្តិការ​សមត្ថកិច្ច​ដ​ក​ហូត​បាន​វត្ថុតាង​ជា​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក ១១​កញ្ចប់ , ម៉ូតូ ១ គ្រឿង និង​ទូរស័ព្ទដៃ ១ គ្រឿង​។​

បច្ចុប្បន្ន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​ស្រុក​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ដ ចាត់ការ​តាម​នីតិវិធី​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×