ភ្នំពេញ ៖ បន្ទាប់ពីរដ្ឋសភា សម្រេចអំពីសុពលភាព នៃអាណត្តិតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា តំណាងរាស្ត្រថ្មីចំនួន៣៨រូប ដែលត្រូវជំនួសតំណាងរាស្ត្រ ដែលបានលាឈប់ បានអញ្ជើញចូលសច្ចាប្រណិធាន នៅក្នុងព្រះបរមរាជវាំង នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ មុននឹងផ្តើមការងារបម្រើ ប្រជាពលរដ្ឋ។
សូមជម្រាបថា បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភាចំនួន៣៨រូប ត្រូវបានរដ្ឋសភាសម្រេច អំពីសុពលភាពនៃអាណត្តិនីមួយៗ នាសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៦ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ តាមការស្នើសុំរបស់គណបក្សប្រជាជនកម្ពុជា និងដែលទទួលស្គាល់ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ តាមច្បាប់មុនចូលកាន់តួនាទី សមាជិករដ្ឋសភា ត្រូវធ្វើសច្ចាប្រណិធានជាមុន។
តំណាងរាស្ត្រចំនួន៣៨រូប នីតិកាលទី៦ នៃរដ្ឋសភាដែលបានប្រកាសសុពលភាពនោះ គឺ ជំនួសសមាសភាព តំណាងរាស្ត្រចាស់ របស់គណបក្សប្រជាជនកម្ពុជា ដែលបានលាឈប់។
សមាសភាពតំណាងរាស្ត្រថ្មីរួមមាន ឯកឧត្តម ភូ ពុយ ឯកឧត្តម សៀង ស៊ុតថង តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង។ ឯកឧត្តម ម៉ា ឈឿន ឯកឧត្តម អ៊ី សំអុល លោកជំទាវ ស្រី គឹមឆយ លោកជំទាវ ខុង ស៊ុនអេង លោកជំទាវ កុល ធារិន ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម។
ចំណែក លោកជំទាវ កែ ច័ន្ទមុនី ឯកឧត្តម ឌួង សុវ៉ាង តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង។ ឯកឧត្តម អ៊ូ សំអួន ឯកឧត្តម សំ រិទ្ធី ឯកឧត្តម តុង សេង តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ។ លោកជំទាវ លឹម ផល្លា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ។ ឯកឧត្តម ង៉ោ សុវណ្ណ ឯកឧត្តម អ៊ុក ដាមរី ឯកឧត្តម សុះ មុះសិន ឯកឧត្តម ជឹម សុខខុន ឯកឧត្តម ទី សុគន្ធ តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល។
មណ្ឌលខេត្តក្រចេះ លោកជំទាវ ស៊ុន សាភឿន។ ឯកឧត្តម សួន រិនឌី ឯកឧត្តម ឃុត ចាន់ដារ៉ា លោកជំទាវ ម៉ក់ វណ្ណស៊ីថា លោកជំទាវ ម៉ាណ ណាវី ជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ។ ឯកឧត្តម ជាម ប៉េអា ឯកឧត្តម ទេព សាម៉ន ឯកឧត្តម ពេជ្រ ជីវ័ន ឯកឧត្តម ថោង វរលក្ខណ៍ ឯកឧត្តម ខៀវ ភារិទ្ធ តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង។ ឯកឧត្តម សារី កោសល្យ ឯកឧត្តម រ៉ូហ្វី អូស្មាន ឯកឧត្តម ខូយ សុខា ជាតំណាងរាស្ត្រមណ្ឌលខេត្ត ពោធិ៍សាត់។
ឯកឧត្តម នេន ម៉ាល័យ ឯកឧត្តម តាក វណ្ណថា តំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ។ ឯកឧត្តម ងួន ប៊ៀន តំណាងរាស្ត្រមណ្ឌលខេត្តកែប។ ឯកឧត្តម អ៊ិត សុខ តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ។ ឯកឧត្តម នៅ សំ តំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យ។ ឯកឧត្តម យិន ប៊ុនណាង និង ឯកឧត្តម សន សារ៉ាណា តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ៕ ដោយ ៖ កូឡាប