ភ្នំពេញ ៖ កម្មវិធីបើកពិព័រណ៍Design Art of Asian Regionality and Climate 2018 រៀបចំដោយសាស្ត្រាចារ្យ ជប៉ុន និងកម្ពុជា កាលពីថ្ងៃទី១៩ ខែកញ្ញា ។ ការដាក់តាំងពិព័រណ៍នេះ នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២១ ខែកញ្ញា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។
លោកហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចូលរួមពិព័រណ៍នេះ បានមានប្រសាសន៍ថា គឺជាព្រឹត្តិការណ៍មួយ ក្នុងចំណោមព្រឹត្តិការណ៍ដទៃទៀត ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ទី៦៥ នៃមិត្តភាពជប៉ុន-កម្ពុជា និងមានដាក់តាំងស្នាដៃសិល្បៈចំនួន១០០ ដែលបង្កើតដោយសិល្បករជប៉ុន កម្ពុជា និងបណ្តាប្រទេសអាស៊ីផ្សេងទៀត។ ឯកអគ្គរាជទូត ហូរីណូអ៊ុជិ បានថ្លែងនៅក្នុងកម្មវិធីថា គាត់សង្ឃឹមថាពិព័រណ៍នេះ នឹងនាំមកនូវគំនិតថ្មីៗ កិច្ចសហការបន្ថែម ព្រមទាំងចូលរួមចំណែកដល់ការអភិវឌ្ឍសិល្បៈច្នៃប្រឌិតបន្ថែមទៀតនៅប្រទេសកម្ពុជា និងអាស៊ីទាំងមូល។
សូមបញ្ជាក់ថា ពិព័រណ៍សិល្បៈនៅឆ្នាំ២០១៨ ប្រារព្ធធ្វើនៅទីក្រុងភ្នំពេញ ចាប់ពីថ្ងៃទី១៩ ខែកញ្ញាដល់ថ្ងៃទី២១ ខែកញ្ញារយៈពេល ៣ ថ្ងៃ។
អ្នករៀបចំកម្មវិធីនេះគឺ “ការតាំងពិព័រណ៍ទ្វីបអាស៊ីនិងការតាំងពិព័រណ៍សិល្បៈអាស៊ី (Asia Design and Art Exhibi-
tion)” ដែលសិក្សាពីការរចនានិងសិល្បៈនៅក្នុងផ្នែកផ្សេងៗនៃអាស៊ី។ នៅមជ្ឈមណ្ឌល Kizunal Hall ជាមជ្ឈមណ្ឌល
អភិវឌ្ឍន៍ធនធានមនុស្ស កម្ពុជា – ជប៉ុន (CJCC) ដែលមានទីតាំងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ទស្សនិកជនគ្រប់រូបអាចចូលទស្សនាដោយឥតគិតថ្លៃ៕ ដោយ ៖ កូឡាប