ខេត្តបាត់ដំបង ៖ អគ្គនាយកដ្ឋានកាំកុងត្រូល នៅថ្ងៃទី២១កញ្ញានេះ បានឲ្យដឹងថា ចំណីអាហារដែលខូចគុណភាព មានដូចជា សាច់មាន់ ស្លាបមាន់ ជើងមាន់ ឆ្អឹងមាន់ សរុប ទម្ងន់ ១.០៥៥ គីឡូក្រាម និង នំ ចម្រុះ ខូចគុណភាព ៥០ គីឡូក្រាម ត្រូវបាន កំលាំងជំនាញរបស់សាខាកាំកុងត្រូល នៅព្រឹកថ្ងៃទី ២០ ខែ ឆ្នាំ បានធ្វើការដុតកម្ទេចចោល នៅនឹងព្រំដែនមាត់ច្រកប៉ុស្តិអូររំដួលនោះតែម្តង ដោយមាន ការចូលរួមពី លោក អភិបាលរងស្រុក ភ្នំព្រឹក និងគ្រប់ស្ថាប័នពាក់ព័ន្ធ ដូចជា កំលាំងគយ និងប៉ូលិស ស្នាក់ការ ។
សូមបញ្ជាក់ថា សាខាកាំកុងត្រូលខេត្តបាត់ដំបង ប៉ុស្ដិ អូររំដួល នៅ ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៨ បានធ្វើការត្រួតពិនិត្យទំនិញ នាំចូល ពីប្រទេសថៃ នៅមាត់ច្រកប៉ុស្តិអូររំដួលដេាយស្ទាក់ ចាប់បាន នូវ សាច់មាន់ ស្លាបមាន់ ជើងមាន់ ឆ្អឹងមាន់ ខូចគុណភាពទម្ងន់១.០៥៥ គីឡូក្រាម នំខូចគុណភាពចំរុះ ៥០ គីឡូក្រាម ដែលបង្កប់ ក្នុងរទេះដឹកបន្លែផ្លែឈើ ដោយបានយកទៅដុតកំទេចចេាល នៅ ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៨ ដេាយមាន ការចូលរួមពី លោកអភិបាលរងស្រុក ភ្នំព្រឹក និងគ្រប់ស្ថាបន័រួមមាន គយ ប៉ូលិស និងស្នាក់ការ ។
បើតាមការឱ្យដឹងពីលោក ហាក់ សុខរិន ប្រធានសាខា កាំកុងត្រូលប្រចាំខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងថា មួយរយៈនេះ កម្លាំងរបស់លោក បានធ្វើការរឹតបន្តឹងនូវទំនិញនានាដែលនាំចូលមកពីប្រទេសថៃ ដើម្បីពិនិត្យទៅលើគុណភាព និងទប់ស្កាត់អោយបាននូវរបស់ដែលខូចគុណភាព ព្រោះវាអាចធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលទិញយកទៅពិសា៕ ដោយ ៖ បញ្ញាស័ក្តិ