ខេត្តព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋបាលជលផលកំពង់សោម ដឹកនាំដោយ លោក ឯម ភា នាយរងខ័ណ្ឌរដ្ឋបាលជលផលកំពង់សោម ទទួលបន្ទុករួម និងមានការចូលរួមសម្របសម្រួលពីក្រុមកាងារថ្នាក់ស្រុកព្រៃនប់ និងអាជ្ញាធរមូលដ្ឋានផង។ មន្ត្រីជំនាញទាំងនោះ បានចុះរុះរើសំណង់សង់ពីថ្ម ដែលរដ្ឋបាលជលផលអះអាងថា ជាសំណង់សង់ខុសច្បាប់ និងបោះបង្គោលហ៊ុមព័ទ្ធ បរិវេណព្រៃកោងកាង នាំឲ្យប៉ះពាល់លើដីចំណីព្រែក ស្ថិតក្នុងភូមិព្រែកទល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សំណង់នោះមានទំហំ ៣គុណ៣ម៉ែត្រសង់ពីថ្ម ដែលសាងសង់បានប្រមាណជា៨០ភាគរយរួចហើយ៕ ដោយ៖ ដែន សីមា