ខេត្តព្រះសីហនុ ៖ មន្ត្រីកងទ័ពជើងទឹកផ្នែកសន្តិសុខលម្ហសមុទ្រ បានឲ្យដឹងថា ចរាចរណ៍នៅតាមផ្លូវសមុទ្រ គិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ មានភាពល្អប្រសើរបន្តិចវិញ ព្រោះមិនមានភ្លៀងនិងខ្យល់បោកបក់ខ្លាំង។
មន្ត្រីកងទ័ពជើងទឹកដដែលបន្តថា ចំពោះការដឹកជញ្ជូនទំនិញ តាមនាវា ចរាចរណ៍ ទូកទេសចរណ៍ និងការធ្វើរបរនេសាទសមុទ្រជាដើម គឺមានសកម្មភាពជាប្រក្រតី ហើយកិច្ចការពារសន្តិសុខលម្ហសមុទ្រ ក៏មានសកម្មភាពជាធម្មតាដែរ៕ ដោយ៖ ដែន សីមា