Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទះ​ឃើញ​គ្រោងឆ្អឹង ៨ លើ​នាវា “​ខ្មោច​” រសាត់​ចូល​ជប៉ុន​

សារព័ត៌មាន​ជប៉ុន​ចុះ​ផ្សាយ​ព័ត៌មាន​ឲ្យដឹងថា កងកម្លាំង​ការពារ​ឆ្នេរសមុទ្រ Akita នៅ​ថ្ងៃ​ទី ២៧/១១ បាន​រកឃើញ​គ្រោងឆ្អឹង​មនុស្ស ៨​នាក់ លើ​ទូក​ឈើ​១ ដែល​រសាត់អណ្តែត​ចូល​មក​ឆ្នេរសមុទ្រ Miyazawa នៅ​ភាគ​ពាយ័ព្យ កោះ Hon shu ដែល​ជា​កោះធំ​១ របស់​ជប៉ុន​។​

“​នាវា​ខ្មោច​” ១​បាន​រសាត់​ចូល YuriLionjo ខេត្ត Akita (​ជប៉ុន​) នៅ​ថ្ងៃ​ទី ២៤/១១​។​

ទូក​គ្មាន​ម្ចាស់​នេះ ត្រូវ​បាន​ប្រទះ​ពេល​វា​រសាត់អណ្តែត​នៅ​តំបន់​ក្រៅ​ឆ្នេរ​កាលពី​ថ្ងៃ​សុក្រ សប្តាហ៍​មុន ប៉ុន្តែ​សមត្ថកិច្ច​ទើបតែ​ប្រទះឃើញ​គ្រោងឆ្អឹង​ទាំងនោះ​ពេល​វា​រសាត់​ចូលដល់​កៀក​ឆ្នេរ​កាលពី​ថ្ងៃ​ទី ២៧/១១ ប៉ុណ្ណោះ​។​

​តាម CNN មាន “​ទូក​ខ្មោច​” យ៉ាងតិច ៤​គ្រឿង បាន​រសាត់​ចូលមក​ឆ្នេរសមុទ្រ​ប៉ែក​ខាងលិច​ជប៉ុន ក្នុង​អំឡុង​ខែ ១១ នេះ ហើយ​មាន​ទូក​ខ្លះ​មាន​ផ្ទុក​សាកសព​របស់​មនុស្ស​។ មាន​សញ្ញា​ជាច្រើន​បញ្ជាក់ថា វា​មក​ពី​កូរ៉េខាងជើង​។​

Satoru Miyamoto សាស្ត្រាចារ្យ​ម្នាក់ នៃ​សកល​វិទ្យាល័យ Seigakuin ជា​អ្នកជំនាញ​អំពី​កូរ៉េខាងជើង ឲ្យដឹងថា ចំនួន “​នាវា​ខ្មោច​” មាន​ការកើនឡើង​តាំងពី​ឆ្នាំ ២០១៣ ហើយ​ពួក​វា​រសាត់​ចូល​មក​ដែនសមុទ្រ​ជប៉ុន​។​

​តាម​លោក​នោះ​គឺ ៖ “​រឿង​នេះ​កើតមានឡើង​តាំងពី​ពេល​ដែល​មេដឹកនាំ Kim Jong-Un របស់​កូរ៉េ​ខាងជើង បាន​សម្រេចចិត្ត​ពង្រីក​វិស័យ​នេសាទ​សមុទ្រ​បំណង​ស្វះស្វែង​រក​បន្ថែម​ប្រភព​ចំណូល​ឲ្យ​កងទ័ព​។ ពួកគេ​បាន​ប្រើប្រាស់​នាវា​ចាស់ៗ​តម្លើង​ដោយ​កងទ័ព ហើយ​អ្នក “​នេសាទ​តាម​បទបញ្ជា​” ទាំងនោះ​ពុំ​មាន​ចំណេះដឹង​ក្នុង​ការបញ្ជា​វា​ដើម្បី​នេសាទ​ឡើយ​។ រឿង​នេះ​នៅ​មាន​បន្តទៀត​។​

​មុន​នោះ​នៅ​ថ្ងៃ​ទី ១៥/១១ កងកម្លាំង​ការពារ​ឆ្នេរ​របស់​ជប៉ុន សង្គ្រោះ​បាន​ពលរដ្ឋ​កូរ៉េ ៣​នាក់ ហើយ​បាន​ប្រទះ​ឃើញ​លើ​នាវា​ពួកគេ មាន​សាកសព​មនុស្ស ៣​នាក់​ទៀត​។​

​នៅ​ថ្ងៃ​ទី ១៧/១១ សាកសព ៤​នាក់​ទៀត ត្រូវបាន​ប្រទះឃើញ​លើ​នាវា​មួយ​ផ្សេង ដែល​រសាត់​មកកាន់​តំបន់​នេះ​។ ថ្ងៃទី ២៣/១១ ជនជាតិ​កូរ៉េ​ខាងជើង ៨​នាក់ ទៀត​ក៏​ត្រូវបាន​សង្គ្រោះ​បន្ទាប់​ពី​ទូក​របស់​ពួកគេ​រសាត់​ចូល​ឆ្នេរសមុទ្រ ខេត្ត Akita​។​

​ហេតុការណ៍​ខាងលើ​កើតឡើង​ក្នុង​ស្ថានភាព​ដែល​មាន​ករណី​រត់​ភៀសខ្លួន​ពី​កូរ៉េខាងជើង​កើតឡើង ៣-៤ ករណី ក្នុង​ខែ​១១​នេះ​។ លេចធ្លោ​គឺ​ករណី​ទាហាន​ម្នាក់​បាន​រត់​សំដៅ​មកកាន់​កូរ៉េខាងត្បូង ឆ្លងកាត់​តំបន់ ស ក្រោម​ភ្លៀង​គ្រាប់កាំភ្លើង​របស់​អតីត​យុទ្ធ​មិត្ត​របស់​ពួកគេ​៕ សូ​យ​ន​

×