Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​មេរោគ​ពី​ភព​ដទៃ នៅ​ស្ថានីយ៍​អវកាស ISS

ពពួក​មេរោគ​ទាំងនេះ ត្រូវបាន​បញ្ជូន​មកកាន់​ផែនដី ដើម្បី​ស្រាវជ្រាវ​ឲ្យបាន​ស៊ីជម្រៅ​ថែមទៀត​។​

ស្ថានីយ៍​អវកាស ISS ក្នុង​លំហ​អាកាស​

​អវកាសយាន​និក​សញ្ជាតិ​រុស្ស៊ី Anton Shkaplerov ថ្មីៗ​នេះ​បាន​រកឃើញ​មេរោគ​មួយ​ចំនួន នៅ​មាន​ជីវិត​រស់នៅ​ក្នុង​ស្ថានីយ៍​អវកាស ISS​។ គួរឲ្យ​ចាប់អារម្មណ៍​នោះ គេ​សន្និដ្ឋានបានថា ពួកវា “​ធ្វើដំណើរ​” មកពី​ភព​ដទៃ​។​

Anton ជា​វិស្វករ អាកាសចរណ៍ ហើយ​កំពុង​ប្រតិបត្តិ​លើក​ទី​៣ ក្នុង​លំហ​អាកាស ហើយ​មាន​វត្តមាន​នៅ​ស្ថានីយ៍ ISS តាំងពី​ខែ ១២/២០១០​។ លោក​ឲ្យដឹងថា មេរោគ​ចម្លែក​ទាំងនេះ ត្រូវបាន​រកឃើញ​នៅលើ​ផ្ទៃ​នៃ​ស្ថានីយ៍​អវកាស​។ ឆ្លើយតប​នឹង​សំណួរ​របស់​ទីភ្នាក់សារ​ព័ត៌មា​នរុ​ស្ស៊ី TASS Anton ពោលថា ពួក​មេរោគ​ទាំងនេះ មកពី​ភព​ដទៃ​។​

Anton បកស្រាយ ៖ “​ប្រហែល​មេរោគ​ទាំងនេះ បាន​ហោះ​ពី​លំហ​អាកាស​រួច​ចុះ​មក​លើ​ផ្ទៃ​ខាងក្រៅ​នៃ​ស្ថានីយ៍​របស់​យើង​”​។ ពពួក​មេរោគ​ទាំងនោះ​នឹង​ត្រូវ​បាន “​ចាប់បញ្ជូន​” មកកាន់​ផែនដី ដើម្បី​សិក្សា​ស្រាវជ្រាវ​ត្រូវបាន​ម៉ត់ចត់​។ Anton នៅ​បាន​ពន្យល់ថា ៖ មេរោគ​ពី​ផែនដី​អាច​រស់​បាន​ក្នុង​ល័ក្ខខ័ណ្ឌ​គ្មាន​ទំនាញផែនដី ឬ​លម្អៀង​សីតុណ្ហភាព​ពី 15​ដឺ​ក្រេ​C -+150 ដឺ​ក្រេ​C​។​

​គួរបញ្ជាក់​ថា ស្ថានីយ៍​អវកាស ISS ច្រើន​បាន​ដាក់​បន្ទះ​ពិសេស​នៅ​ខាងក្រៅ​។ វា​ជា​ឧបករណ៍​សម្រាប់​វាយតម្លៃ​ឥទ្ធិពល​របស់​វត្ថុ​ធាតុ នឹង​មាន​ប្រតិកម្ម​បែបណា ក្នុង​បរិស្ថាន​គ្មាន​ទំនាញផែនដី​។ មេរោគ​ទាំងនេះ គេ​រកឃើញ​នៅលើ​បន្ទះ​លោហៈ​៕ ដោយ ៖ ចន្ទ្រា​

×