ជំងឺលើសសម្ពាធឈាមជាការកើនឡើងខ្ពស់នៃសម្ពាធរបស់ឈាមនៅតាមសរសៃឈាមក្រហម។ មិនថាក្មេង ឬចាស់ទេ សុទ្ធតែអាចប្រឈមមុខនឹងជំងឺនេះ។ ដូចនេះ តើគួរតែធ្វើបែបណា ទើបអាចការពារជំងឺមួយនេះទៅ?
1. អ្នកគួរតែកាត់បន្ថយការពិសារប្រៃពេគ និងកាត់បន្ថយអាហារដែលសម្បូរទៅដោយសារធាតុខ្លាញ់ ព្រោះអាហារទាំងនេះ អាចធ្វើឲ្យអ្នកលើសសម្ពាធឈាមដោយមិនដឹងខ្លួន។ ម្យ៉ាងទៀត អ្នកមិនគួរបរិភោគថ្លើមសត្វច្រើនឡើយ ព្រោះវាក៏អាចធ្វើឲ្យអ្នកកើតជំងឺមួយនេះដែរ។ ជាងនេះទៅទៀត អ្នកគួរតែកុំជក់បារី មិនញ៉ាំស្រា ដោយគួរតែបរិភោគបន្លែ និងផ្លែឈើឲ្យបានច្រើន ទើបល្អចំពោះសុខភាព។
2. អ្នកគួរតែរក្សាអារម្មណ៍ឲ្យស្ងប់ និងសប្បាយ ដោយមិនគួរឆាប់ឆេវឆាវ នឿយហត់ពេក ឬគិតច្រើនពេកឡើយ ព្រោះវាអាចធ្វើឲ្យសម្ពាធឈាមអ្នកលើសដោយមិនដឹងខ្លួន។
3. អ្នកគួរតែហាត់ប្រាណឲ្យបានច្រើន ព្រោះនៅពេលដែលអ្នកធ្វើចលនា នោះសរសៃឈាមអ្នកនឹងដើរស្រួល ថែមទាំងអាចបង្កើនប្រព័ន្ធការពាររាងកាយអ្នកឲ្យរឹងមាំទៀតផង។ ដូចនេះ សម្ពាធឈាមអ្នកនឹងមិនងាយឡើងខ្ពស់នោះទេ។
4. អ្នកគួរតែពិនិត្យសុខភាពឲ្យបានទៀងទាត់ ទើបអ្នកអាចដឹងថាអ្នកកើតមានជំងឺលើសសម្ពាធឈាមនេះឬទេ។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីខាងលើនេះ ដើម្បីការពារអ្នកឲ្យចៀសឆ្ងាយពីជំងឺលើសសម្ពាធឈាមមួយនេះបានយ៉ាងងាយ៕