ក្រូចឆ្មារផ្ទុកបរិមាណវីតាមីន C ដ៏ច្រើន រួមជាមួយនឹងសារជាតិរ៉ែចាំបាច់សម្រាប់សរីរាង្គ, ជួយកម្ចាត់ជាតិ, កែប្រែឲ្យប្រសើរប្រព័ន្ធរំលាយអាហារ, បង្កើនប្រព័ន្ធអង្គបដិបក្ខ និងរារាំងការរីកចម្រើនរបស់រ៉ាឌីកាល់សេរី ។
ទន្ទឹមនឹងការប្រើក្រូចឆ្មារជាអាហារ ចូរសាកដាក់វានៅក្បែរគ្រែគេង អ្នកនឹងភ្ញាក់ផ្អើលអំពីប្រសិទ្ធភាពដ៏អស្ចារ្យដែលវានាំមកឲ្យ ។ វិធីធ្វើងាយស្រួលបំផុត គឺអ្នកគ្រាន់តែកាត់ក្រូចឆ្មារជា២ រួចដាក់នៅក្បាលគ្រែរៀងរាល់យប់ ។
– បន្ថយភាពតានតឹង
សារជាតិជីវជាតិទាំងឡាយដែលមាននៅក្នុងក្រូចឆ្មារ អាចរម្ងាប់សរសៃប្រសាទ, ជួយបន្ថយអាការៈខ្វាយខ្វល់ និងតានតឹងក្រោយបំពេញការងារ១ថ្ងៃដ៏នឿយហត់ ។ ទន្ទឹមនោះ ក្លិនក្រអូបរបស់ក្រូចឆ្មារជាឱសថដ៏ប្រសិទ្ធភាពទប់ស្កាត់ជំងឺធ្លាក់ទឹកចិត្ត ។
– បន្សុទ្ធបរិយាកាស
ក្រូចឆ្មារមានលក្ខណៈពិសេសសម្លាប់បាក់តេរីយ៉ាងល្អ, ជួយសម្អាតបរិយាកាសក្នុងបន្ទប់គេង ដោយមិនបង្កឥទ្ធិពលណាដល់សុខភាព ។ បរិយាកាសត្រូវបានបន្សុទ្ធនិងជួយទប់ស្កាត់បញ្ហាផ្លូវដង្ហើម ដូចជាតឹងច្រមុះ, ហឺត ឬ អាលែកហ្ស៊ី ។
– បន្ថយសម្ពាធឈាម
អ្នកកើតជំងឺលើសឈាម គួរដាក់ក្រូចឆ្មារនៅក្បាលគ្រែមុនពេលចូលគេង ។ ក្លិនរបស់ក្រូចឆ្មារមានប្រសិទ្ធភាពបន្ថយសម្ពាធឈាម, ផ្តើមពីនោះទប់ស្កាត់ផលវិបាករបស់ជំងឺលើសឈាម ។
– កែប្រែប្រសើរឡើងអារម្មណ៍ប្រមូលផ្តុំ
លទ្ធផលស្រាវជ្រាវរបស់ពួកអ្នកវិទ្យាសាស្ត្រជប៉ុន បានបញ្ជាក់ថា ហិតក្លិនក្រូចឆ្មារពេលធ្វើការអាចបង្កើនការប្រមូលផ្តុំ ធ្វើឲ្យការចងចាំប្រសើរឡើង និងបន្ថយអប្បបរមាកំហុសឆ្គងអាចកើតឡើង ។
– សម្លាប់សត្វល្អិត
ជំនួសឲ្យប្រើប្រាស់ផលិតសម្លាប់សត្វល្អិតធម្មតា អាចបង្កគ្រោះថ្នាក់ឲ្យសុខភាព ចូរអ្នកដាក់ក្រូចឆ្មារនៅក្បែរគ្រែរាល់យប់ វានឹងធ្វើឲ្យសត្វល្អិតមួយចំនួនដូចជាស្រមោច, រុយ, មូស… ត្រូវចៀសឆ្ងាយពីបន្ទប់អ្នក ៕លីសា