ការឈឺបំពង់កជាអាការៈដែលតែងកើតមានចំពោះមនុស្សគ្រប់រូប មិនថាចាស់ ឬក្មេងឡើយ។ ការឈឺបំពង់ក ចង់សម្តៅទៅលើការឈឺចាប់ រមាស់ ឬរលាកនៅតំបន់បំពង់ក។ វាអាចជារឿងមួយធ្វើឲ្យពិបាកលេបអាហារ ឬទឹក ហើយការឈឺចាប់អាចនឹងកាន់តែខ្លាំងទៅៗ នៅពេលអ្នកព្យាយាមលេបអាហារ។
ក្រៅពីឈឺចាប់បែបនេះ អ្នកអាចនឹងមានអាការៈបន្ថែមទៀតដូចជា ៖
– ស្ងួតបំពង់ក
– ហើមក្រពេញនៅតំបន់ក
– មានស្នាមសៗនៅលើក្រពេញអាមីដាល់
– ស្អកសំលេង។
ទោះយ៉ាងណា អ្នកក៏អាចការពារកុំឲ្យឈឺបំពង់កបានផងដែរតាមរយៈវិធីងាយៗខាងក្រោមនេះ៖
– ញ៉ាំទឹកឲ្យបានច្រើន
— ថែរក្សាអនាម័យជាប្រចាំ
– ស្ថិតនៅឆ្ងាយពីអ្នកជំងឺ
– ជៀសវាងផ្សែងបារី
– ផ្តល់សំណើមក្នុងផ្ទះ៕ សុភ័ក្ត្រ
ប្រភព៖ health