Friday, January 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ​និង​សហការ​ជាមួយ​មន្ទីរ​ជំនាញ​សុំ​គោល​ការបិទ​ទីតាំង​ផលិត​ស្ករ​កែច្នៃ​នេះ​ចោល ​ដើម្បី​បញ្ចៀស​ការ​ព្រួយ​បា​រម្ម​ណ៍ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​

​តាកែវ​៖ លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ​បាន​ប្រាប់​អោយ​អ្នក​សា​រពត័​មានតាម​ទូរស័ព្ទនៅ​ថ្ងែទី ៣០ វិច្ឆិកា ២០១៧​នេះ ថា ទាក់ទង​ជាមួយ​និង​ការ​ព្រួយ​បា​រម្ម​ណ៏​អំពី​បញ្ហា​លើ​ការផលិត​ស្ករត្នោត​កែច្នៃ​ពី​ស្ករសរ ហៅ​ថា​ស្ករត្នោត​ខ្លែងក្លាយ​នេះ គឺ​មន្ត្រី​ជំនាញ​និង​ធ្វើការ​សុំ​គោល​ការ​ពី​អាជ្ញាធរខេត្ត សហការ​ជាមួយ​និង​មន្ទីរ​ជំនាញ​ចុះ​បិទ​ទីតាំង​ផលិត​ស្ករត្នោត​កែច្នៃ​នេះ​តែម្តង ដើម្បី​បញ្ចៀស​ការ​ព្រួយ​បារ​ម្មណី​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទទួល​ទាន​ស្ករត្នោត​កែច្នៃ​នេះ ។​

លោក​ប្រធាន​សាខា​កាំកុងត្រូល​បាន​បញ្ចាក់​ដែរ​ថា កន្លងមក​បន្ទាប់ពី​មាន​ករ​ចុះ​ត្រួតពិនិត្យ​ពី​សំណាក់​មន្ត្រី​ជំនាញ លើ​ទីតាំង​ផលិត​ស្ករ​កែច្នៃ​ខាងលើ ឃើញថា មិន​មាន​ការត្រួតពិនិត្យ​លើ​អនាម័យ និង​ការកែច្នៃ​ខុស​ពី​ប្រភព​ធាតុ​ដើម​នៃ​ស្ករត្នោត ដូច្នេះ​មន្ត្រី​ជំនាញ​កាំកុងត្រូល​សាខា​ខេត្ត​តាកែវ រួមជាមួយ​និង​មន្ទីរ​ជំនាញ​បាន​សុំ​គោល​ការណ៏​ពី​អាជ្ញាធរ​ខេត្ត ដើម្បី​សុំ​ផ្អាក​ការផលិត​របស់​គាត់ និង​អោយ​ម្ចាស់​ទីតាំង​ទាំងនោះ​ទៅ​សុំ​ច្បាប់​អនុញ្ញាត ពី​មន្ទីរ​ជំនាញ រួម​ផលិត​ទៅតាម​ស្តង់ដារ​របស់​មន្ទីរ​ជំនាញ​កំណត់ មិន​ត្រូវ​ល្មើស និង​លួច​ផលិត​លើ​ស្ករត្នោត​ក្លែងក្លាយ​តទៅ​ទៀត​ដែរ​។​

បន្ទាប់​ពី​សុំ​គោល​ការ​រួចមក របស់​រដ្ឋបាល​សាលាខេត្ត​តាកែវ​យោងតាម​សេចក្តីជូនដំណឹង លេខ​៤៦២ ស​ជណ ចុះ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៧​កន្លងមកនេះ ស្ដី​ពី​ការហាមឃាត់ និង​ទប់ស្កាត់​ការប្រើប្រាស់​សារធាតុ​គីមី​ផ្សេងៗ នៅ​លើ​ផលិតផល​ទំនិញ​គ្រប់​ប្រភេទ ជាពិសេស ម្ហូបអាហារ បន្លែ ផ្លែឈើ សិប្បកម្ម​ផលិត​សរសៃ​គុយទាវ ឲ្យមាន​ប្រសិទ្ធភាព ក្នុងនោះ​គឺ​ម្ចាស់​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ នៅ​ស្រុក​បាទី​តែម្តង​។​

​លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល បាន​បន្តទៀតថា ប្រសិន​បើ​ម្ចាស់​អាជីវកម្ម​មិន​ព្រម​គោរព​ទៅតាម ស​ជណ របស់​រដ្ឋបាល​ខេត្ត​តាកែវ ស្ដី​ពី​ការហាមឃាត់ និង​ទប់ស្កាត់​ការប្រើប្រាស់​សារធាតុ​គីមី​ផ្សេងៗ នៅ​លើ​ផលិតផល​ទំនិញ​គ្រប់​ប្រភេទ និង​ម្ហូបអាហារ​ទូទាំង​ខេត្ត ខាង​មន្ត្រី​ជំនាញ​កាំកុងត្រូល​នឹង​សុំ​ការចូលរួម​សហការ និង​សម្របសម្រួល​នីតិវិធី​ពី​ព្រះរាជអាជ្ញា ដើម្បី​ចុះ​ទៅ​បិទ​ទីតាំង​ខាងលើ​នេះ​ចោល​តែម្តង​។​

​លោក កេត ព្រុង ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តតាកែវ បាន​ប្រាប់​អ្នក​សារ​ពត័មាន​តាមរយៈ​ទូរស័ព្ទ នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧​ថា កន្លងមក​មាន​សិប្បកម្ម​ស្ករត្នោត​កែច្នៃ ចំនួន​១៦​កន្លែង​រួចហើយ ដែល​បាន​មក​ដាក់​ពាក្យសុំច្បាប់ ប៉ុន្តែ​ខាង​មន្ទីរ​មិនទាន់​ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​ទេ ដោយសារ​ខ្វះ​សំណុំ​ឯកសារ​មួយចំនួនទៀត ដើម្បី​ស្នើសុំ​ទៅ​ក្រសួង​។ ហើយ​មក​ដល់​ថ្ងៃនេះ ក៏​មាន​ការផ្ទុះ​នៅ​បាតុភាព​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​បាន​ទស្សនា​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក ដែល​បាន​និយាយថា ស្ករត្នោត​ក្លែងក្លាយ​នៅតែ​បន្ត​ផលិត​នោះ ឥឡូវ​នេះ​ខាង​ក្រសួង​ឧស្សាហ៏កម្ម និង​សប្ប​កម្ម បាន​ចុះមក​ពិនិត្យ​ពី​សង្វាក់​នៃ​ការផលិត នៅ​ទីតាំង​ផលិត​ស្ករត្នោត​កែច្នៃ​នោះ​ហើយ ហើយ​ចំពោះ​ការបិទ​ទីតាំង រឺ​មិន​បិទ​នោះ​នៅ​មិនទាន់​ដឹង​នៅឡើយទេ រងចាំ​ខាង​ក្រសួង​ចុះ​ជួបប្រជុំគ្នា ពិនិត្យឡើងវិញ ថា​មាន​វិធានការ​បែបណា​លើ​ទីតាំង​ផលិត​ស្ករ​កែច្នៃ​ទាំងនោះ​៕ តាកែវ​

×