Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លៀង​នឹង​ធ្លាក់ ក្នុង​ក្របខ័ណ្ឌ​នៅ​ទូទាំង​ប្រទេស រហូត​ដល់​ថ្ងៃ​ទី​៧ ខែតុលា តំបន់​ទំនាប​កណ្តាល និង​តំបន់​ខ្ពង់រាប​អាច​នឹង​មាន​ជំនន់​ទឹកភ្លៀង​

(​ភ្នំពេញ​)៖ បើ​តាម​ការព្យាករណ៍រ​បស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់​ឱ្យដឹងថា ចាប់ពី​ថ្ងៃ​ទី​១ រហូតដល់ ទី​៧ ខែតុលា ឆ្នាំ​២០១៨ អាច​នឹង​មាន​ភ្លៀង​ធ្លាក់ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស ខណៈ​តំបន់​ទំនាប​កណ្តាល និង​តំបន់​ខ្ពង់រាប​អាច​នឹង​មាន​ជំនន់​ទឹកភ្លៀង​។​

​យោង​តាម​ការព្យាករណ៍​អាកាសធាតុ​នៅ​កម្ពុជា មាន​ស្ថានភាព​ដូចខាងក្រោម​៖ ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៧ ខែតុលា អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​។​

​ជាមួយគ្នា​នោះ ក្រសួង​ធនធានទឹក សូម​អំពាវនាវ​ឱ្យ​ប្រុងប្រយ័ត្ន តំបន់​ទំនាប​កណ្ដាល និង​តំបន់​ខ្ពង់រាប អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៧ ខែតុលា នឹង​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង​៕​

 

×