ក្រូចឆ្មារ ជាផ្លែឈើមានរាងតូច មូល និងមានរសជាតិជូរ។ វាជារបស់ដែលគេប្រើប្រាស់ច្រើនសម្រាប់ធ្វើជាគ្រឿងផ្សំក្នុងអាហារ នំ និងភេសជ្ជៈជាដើម។ វាក៏ត្រូវបានគេយកទៅតុបតែងអាហារផងដែរ។ ចំពោះទឹកក្រូចឆ្មារវិញផ្ទុកទៅដោយជាតិ Citric Acid ៥ភាគរយដើម្បីផ្តល់អោយមានរស់ជាតិជូរ។
ក្រូចឆ្មារសម្បូរជាងគេគឺវីតាមីន C។ វាក៏ផ្ទុកទៅដោយវីតាមីនជាច្រើនដែរដូចជា វីតាមីន B, Riboflavin និងជាតិរ៉ែ កាល់ស្យូម, ផូស្វ័រ, ម៉ាញ៉េស្យូម ព្រមទាំងប្រូតេអ៊ីន និងកាបូអ៊ីដ្រាតដែរ។ ទឹកក្រូចឆ្មារគឺជាភេសជ្ជៈផ្តល់នូវសុខភាព ជាពិសេសនៅពេលព្រឹក។
ការទទួលទឹកក្រូចឆ្មាររាល់ថ្ងៃផ្តល់ជាអត្ថប្រយោជន៍ដល់សុខភាពមួយចំនួនដូចជា៖
– ល្អចំពោះក្រពះ
– ជំនួយក្នុងការព្យាបាលបញ្ហាផ្លូវដង្ហើម
– ល្អបំផុតសម្រាប់សុខភាពស្បែក
– គ្រប់សម្ពាធឈាមឡើងខ្ពស់
– បន្ថែមការថែរក្សាធ្មេញ
– បំបាត់អាការៈក្តៅខ្លួន
– បំបាត់អាការៈឈឺបំពង់ក
– ល្អសម្រាប់ការសម្រកទម្ងន់
– ល្អសម្រាប់ព្យាបាលជំងឺរលាកសន្លាក់
– ជួយច្រោះឈាម
ប្រភព៖ health
សុភ័ក្ត្រ