ក្មេងស្រីម្នាក់ដែលកើតមកមានស្នាមដៅស្ទើរពេញខ្លួន បានរៀបរាប់ពីជីវិតដែលត្រូវគេសើចចំអក នៅក្នុងសាលារៀន និងការជំនះរហូតដល់មានគ្រួសារ និងជីវិតរីករាយដូចគេដូចឯង។
បច្ចុប្បន្ន Ciera Swaringen មានអាយុ ២១ឆ្នាំហើយ។ នៅពេលកើតមក នាងមានជំងឺចម្លែកមួយប្រភេទ ដែលធ្វើឲ្យមានស្នាមដៅគ្រប់ដណ្តប់ ៧០ភាគរយនៅលើខ្លួនប្រាណ។
ដោយសារតែមានស្នាមខ្មៅច្រើនខុសប្លែកពីអ្នកដទៃ នាងជួបការសើចចំអក និងធ្វើបានជាច្រើននៅសាលា ពីសំណាក់ក្មេងដទៃ ជាពិសេសក្មេងប្រុសៗតែម្តង។
ជំងឺស្បែកដ៏ចម្លែកនោះកម្រនឹងកើតមានណាស់ ដោយវាអាចកើតមានតែលើក្មេងមួយនាក់ ប៉ុណ្ណោះ ក្នុងចំនោមក្មេង ៥០០.០០០នាក់។ ជំងឺស្បែកនេះ មិនអាចព្យាបាលបាននោះទេ។
ឪពុកម្តាយនាងស្រឡាញ់នាង កូនៗផ្សេងទៀតដែរ ដោយបញ្ជូននាងទៅសាលា ប៉ុន្តែនៅក្នុងសាលានាងតែងតែត្រូវបានគេប្រមាថមើលងាយពីក្មេងដទៃ ព្រមទាំងមនុស្សធំផងដែរ។
ទោះយ៉ាងណា ដោយមានការលើកទឹកចិត្ត និងណែនាំពីឪពុកម្តាយ នាងមិនសូវខ្វាយខ្វាយនឹងពាក្យសើចចំអកពីមនុស្សនៅជុំវិញខ្លួននោះទេ ដោយនាងព្យាយាមតស៊ូសិក្សា រហូតដល់បញ្ចប់ថ្នាក់វិទ្យាល័យ កាលពីឆ្នាំ ២០១៥។
នាងមិនដែលមានបំណងចង់ព្យាបាលស្នានដៅនោះទេ ហើយពេទ្យក៏បានប្រាប់នាងដែរថា ការវះកាត់មិនអាចធ្វើទៅបាននោះទេព្រោះវាអាចបណ្តាលស្នាមដៅចុះឡើងកាន់តែច្រើនឡើងៗ។
ដោយសារតែមានស្នាមដៅលើដងខ្លួនបែបនេះ នាងមានឱកាសប្រឈមខ្ពស់ទៅនឹងជំងឺមហារីកស្បែក ប៉ុន្តែនាងមានវិធីការពារវា ដោយប្រើប្រាស់ក្រែមការពារកម្តៅថ្ងៃ នៅពេលចេញពេលថ្ងៃក្តៅ។
បច្ចុប្បន្ន ជីវិតរបស់ Ciera Swaringen ពោរពេញទៅដោយភាពរីករាយ និងនាងបង្កើតបានកូនម្នាក់ឈ្មោះថា Gabrielle ហើយកូនរបស់នាងមិនមានស្នាមដៅដូចនាងនោះទេ៕ សុភ័ក្ត្រ
ប្រភព៖ Good Times