ការហូបម្ហូបអាហារមានជាតិប្រៃខ្លាំង អាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។ បើតាមក្បូនច្បាប់ណែនាំស្តីពីរបបអាហារប្រចាំថ្ងៃ គ្រូពេទ្យណែនាំឲទទួលទានជាតិ អំបិលត្រឹមតែ១ ស្លាបព្រាកាហ្វេប៉ុណ្ណោះក្នុង១ថ្ងៃ ប៉ុន្តែមនុស្សមួយចំនួនធំពិសារជាតិប្រៃរហូតដល់លើស១ភាគ ៣នៃកម្រិត ណែនាំ។
ខាងក្រោមនេះជារោគសញ្ញាដែលបញ្ញាក់ថាអ្នកទទួលទានជាតិប្រៃលើសហើយ៖
1. ហើម ពេលនោះអ្នកមានអារម្មណ៍ថាចិញ្ចៀនដែលធ្លាប់តែពាក់ប្រចាំថ្ងៃក្លាយជាតឹង ហើយកជើងក៏ចាប់ ផ្តើមហើម។
2. ស្រេកទឹកខ្លាំង ដោយសារខ្លួនអ្នកត្រូវការទឹកដើម្បីបំពេញសមាមាត្រជាមួយជាតិប្រៃក្នុងខ្លួន
3. ការនោមប្រែប្រួល
4. ឈឺជង្គង់ ឆ្អឹងនៅពេលដែលអ្នកញ៉ាំជាតិប្រៃច្រើន តម្រងនោមយើងមិនអាចបញ្ចេញ វាចោលទាន់ ពេលវេលាទេ ដែលធ្វើឲ្យកាល់ស្យូមបាត់បង់ច្រើន។ ខ្វះជាតិកាល់ស្យូមធ្វើឲឆ្អឹងខ្សោយ មានបញ្ហាធ្មេញ និងអាច បណ្តាលឲពុកឆ្អឹងផងដែរ។
5. ឈឺ តឹង និងរមួលសាច់ដុំ
6. ឈឺក្បាលជាប្រចាំ
7. សមត្ថភាពគិតនិងការចងចាំថយចុះ
ប្រភពៈbrightside.me
សុភ័ក្ត្រ