ជំងឺរលាកសួតគឺជាការបង្ករោគដោយបាក់តេរី ឬវីរុសនៅក្នុងសាច់សួត។ វាប៉ះពាល់ទៅលើថងសួតតូចៗក្នុងសួតដែលហៅថា Alveoli និងធ្វើឲ្យកន្លែងនេះពោរពេញទៅដោយទឹក ឬខ្ទុះផងដែរ។ អាការៈញឹកញាប់នៃជំងឺរលាកសួតមានដូចជា ក្អក ឈឺទ្រូង អស់កម្លាំង ក្តៅខ្លួន បែកញើស គ្រុនញាក់ ចង្អោ ក្អួត និងវង្វេងវង្វាន់។
ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោមនេះគឺជារឿងមួយចំនួនដែលអាចធ្វើឲ្យអ្នកប្រឈមកាន់តែខ្លាំងនឹងជំងឺរលាកសួតបាន ទោះបីខ្លះមិនបង្កឡើដោយវីរុស ឬបាក់តេរីក៏ដោយ ៖
– ជក់បារី
– ញ៉ាំគ្រឿងស្រវឹងច្រើន
– ប្រព័ន្ធភាពស៊ាំចុះខ្សោយ
– កំពុងតែមានជំងឺផ្តាសាយ
ប្រភព៖ wellnessbin
សុភ័ក្ត្រ