ពួកអ្នកជំនាញការឲ្យដឹងថា ជាងពាក់កណ្តាលនៃករណីមហារីក អាចបង្ការបញ្ចៀសបានពេលផ្លាស់របៀបរស់នៅ និងរបបអាហារ ។
មូលហេតុបង្កមហារីកត្រូវបានចាត់ទុកថា ដោយសារភាពមិនប្រក្រតីពីខាងក្នុងសរីរាង្គ (មានជាង ១០%), ជាង ៨០% នៃជំងឺមហារីកមានពាក់ព័ន្ធដល់កត្តាបរិស្ថានរស់នៅរួមមាន៖ របៀបរស់នៅខ្វះវិទ្យាសាស្រ្ត, ទម្លាប់អាក្រក់ដូចជាជក់បារី ទទួលទានស្រា, របបអាហារមិនសុវត្ថិភាព,… ។
ខាងក្រោមនេះ ជាអាហារដែលអ្នកគួរចៀសកាន់តែឆ្ងាយកាន់តែល្អ ប្រសិនមិនចង់ចិញ្ចឹមមហារីកឲ្យរីកចម្រើន ។
. អាហារប្រែប្រួលហ្សែន៖ អាហារនេះកំពុងវាយលុកនៅលើទីផ្សារក្នុងល្បឿនគួរឲ្យប្រកាសអាសន្ន ។
. ពោតលីងក្នុងម៉ាយក្រូវ៉េវ៖ ពុំត្រឹមតែគ្រាប់ពោត និងប្រេងប្រើប្រាស់មានលទ្ធភាពជាអាហារប្រែប្រួលហ្សែន តែផ្សេងចេញពីក្លិនប៊័រសិប្បនិម្មិតផ្ទុក diacetyl ក៏គ្រោះថ្នាក់ចំពោះមនុស្ស ។
. អាហារកំប៉ុង៖ មូលហេតុចម្បង គឺនៅសម្បកកំប៉ុងផ្ទុកសារជាតិ bisphenol – A (BPA) ត្រូវបានបញ្ជាក់ថា អាចផ្លាស់ប្តូរកោសិកាខួរក្បាល, ធ្វើឲ្យប្រែប្រួលរចនាសម្ព័ន្ធហ្សែន ។
. សាច់អាំង៖ ពួកអ្នកវិទ្យាសាស្រ្តរកឃើញថា ពេលសាច់ប្រាស្រ័យជាមួយអណ្តាតភ្លើងនៅសីតុណ្ហភាពខ្ពស់ នឹងបង្កើតជា HCAs និង PAHs ។ នេះជាសារជាតិងាយឥទ្ធិពលទៅលើកោសិកាបង្កមហារីក ។ សាច់ក្រហមពេលអាំងនឹងផ្លាស់ប្តូររចនាសម្ព័ន្ធគីមី និងម៉ូលេគុលរបស់សាច់ ។
. ស្ករចម្រាញ់៖ គឺជាប្រភពបង្កការកើនឡើងអាំងស៊ុយលីន និងជំរុញការរីកចម្រើនរបស់កោសិកាមហារីក ។
. អាហារត្រាំ, ជ្រក់ និងរោលផ្សែង៖ ផលិតផលទាំងនេះតែងផ្ទុកសារជាតិថែទាំដូចជានីដ្រាត ដើម្បីអូសបន្លាយពេលវេលាប្រើប្រាស់ ។
. សូដា និងភេសជ្ជៈមានហ្គាស៖ ភេសជ្ជៈនេះមិនផ្គត់ផ្គង់តម្លៃជីវជាតិ និងថែមទាំងប្លន់យកសារជាតិជីវជាតិដែលសរីរាង្គអ្នកទទួលបានពីអាហារផ្សេងៗ ។
. ម្សៅមីស៖ ជាផលិតផលធ្វើពីស្រូវសាឡី តែបានបន្ថែមក្លរ ដើម្បីធ្វើឲ្យស ។ ដោយសារបរិមាណឧស្ម័នក្លរខ្ពស់ ងាយបង្កជាជំងឺទឹកនោមផ្អែម, ភ្នាក់ងារធ្វើឲ្យកើនកោសិកាមហារីក ៕ លីសា