Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទទួលទាន​កាហ្វេ​ពេល​ពុំទាន់​ស្រស់ស្រូប​អាហារ​ព្រឹក​, កំហុសឆ្គង​ដែល​មនុស្ស​ជាច្រើន​បានធ្វើ ដោយ​ពុំ​ដឹង​ពី​ផលវិបាក​

​ទទួលទាន​កាហ្វេ​ពេលព្រឹក ពេល​ពោះ​ទទេ ជា​ទម្លាប់​អាចធ្វើ​ឲ្យ​អ្នក​នាំ​គ្រោះ​មក​ដាក់ខ្លួន ។​

. ធ្វើ​ឲ្យ​រាងកាយ​បាត់បង់​ទឹក​
​ក្រោយ​១​យប់​លង់លក់​ក្នុង​ដំណេក​, រាងកាយ​បាត់បង់​បរិមាណ​ទឹក​មួយចំនួន​, ប៉ុន្តែ​ប្រសិន​អ្នក​ទទួលទាន​កាហ្វេ​ភ្លាម នោះ​នឹងធ្វើ​ឲ្យ​ស្ថានភាព​បាត់បង់​ទឹក​ប្រែជា​ធ្ងន់ធ្ងរ​ជាង ។​

​តាម​ការស្រាវជ្រាវ​មួយចំនួន​, កាហ្វេ​អ៊ី​ន​មាន​ក្នុង​កាហ្វេ មាន​ឥទ្ធិពល​សម្រួល​ផ្លូវ​នោម​, ធ្វើ​ឲ្យ​តម្រងនោម​ធ្វើ​សកម្មភាព​ច្រើនជាង ឆាប់​កម្ចាត់​ទឹក​ចេញ​ក្រៅ ។ ប្រសិន​យកចិត្តទុកដាក់​ឲ្យ​ហ្មត់ចត់​, អ្នក​ដឹងថា ក្រោយពេល​ទទួលទាន​កាហ្វេ​ពេលព្រឹក អ្នក​បត់ជើងតូច​ច្រើនជាង​ធម្មតា ។​

. បន្ថយ​អារម្មណ៍​ឃ្លាន​
​តាម​អ្នកជំនាញការ​, ការប្រើប្រាស់​កាហ្វេ​ពេលព្រឹក​ព្រលឹម នឹងធ្វើ​ឲ្យ​បាត់​អារម្មណ៍​ឃ្លាន ។ ក៏​អាស្រ័យ​ដោយ​ហេតុផល​នេះ​ដែល​មនុស្ស​ជាច្រើន​ប្រើប្រាស់​កាហ្វេ​ដូចជា​ភេសជ្ជៈ ជំនួយ​បញ្ចុះទម្ងន់ ។​

​ប៉ុន្តែ ប្រសិន​មិន​បរិភោគ​អាហារ​ព្រឹក និង​ទទួលទាន​តែ​កាហ្វេ នឹង​បង្ក​គ្រោះថ្នាក់​យ៉ាងច្រើន សម្រាប់​រាងកាយ​ដូចជា​៖ ថមថយ​សមត្ថភាព​អង្គ​បដិបក្ខ​, ប្រតិកម្ម​យឺត​, ទល់លាមក និង​កើត​ក្រួស​ប្រមាត់​… ។​

. គ្រោះថ្នាក់​ក្រពះ​
​ទទួលទាន​កាហ្វេ​ភ្លាម ក្រោយពេល​ភ្ញាក់​ពី​ដំណេក​នឹងធ្វើ​ឲ្យ​បរិមាណ​អាស៊ីត​ក្នុង​ក្រពះ​កើនឡើង ទោះបី​ពុំទាន់​មាន​អាហារ​ក្នុងនោះ ។ បរិមាណ​អាស៊ីត​ក្រពះ​នេះ ប្រសិន​មិនត្រូវ​បាន​ប្រើ​ដើម្បី​រំលាយ​អាហារ នឹង​កកស្ទះ​ក្លាយជា «​អ្នក​បំផ្លាញ​» ។ ស្ថានភាព​នេះ​អូសបន្លាយ​ជាប្រចាំ​នឹងធ្វើ​ឲ្យ​អ្នក​ពិបាក​រំលាយ​អាហារ​, រលាក​ដំបៅ​ក្រពះ​,…. ។​

​ពេលវេលា​ទទួលទាន​កាហ្វេ​ល្អ​បំផុត គឺ​ក្រោយ​ស្រស់ស្រូប​អាហារ​ព្រឹក​ប្រមាណ ១ ទៅ ២ ម៉ោង ។​

​ក្រៅពីនេះ អ្នក​ក៏​មិនគួរ​ទទួលទាន​កាហ្វេ​ក្រោយ​ម៉ោង ៤ ទៅ ៦ ល្ងាច ព្រោះ​វា​នឹង​ឥទ្ធិពល​ដល់​ដំណេក​នៅពេល​យប់ ៕ សូយន

×