ឈឺខ្នងជាជំងឺមួយក្នុងចំណោមជំងឺទូទៅបំផុត តាមការប៉ាន់ស្មានលើពិភពលោក តិចបំផុតមានមនុស្សម្នាក់ក្នុងចំណោមមនុស្សធំ ៣០ នាក់ ត្រូវរងឥទ្ធិពលដោយជំងឺនេះ ។
អាស្រ័យទៅតាមប្រភេទឈឺខ្នងដែលគេមានវិធីព្យាបាលសមស្របដូចជា៖វះកាត់, ព្យាបាលដោយចលនា និងថ្នាំបន្ថយការឈឺចាប់ ។ ប៉ុន្តែការប្រើថ្នាំបន្ថយការឈឺចាប់អាចបង្កគ្រោះថ្នាក់ឲ្យរយៈពេលវែង ។ ដូច្នេះ ការប្រើវិធានការធម្មជាតិ ដើម្បីព្យាបាលអាការៈឈឺខ្នង នៅតែល្អជាងប្រើថ្នាំ ។
មានឱសថធម្មជាតិមួយនៅក្នុងផ្ទះបាយ ដែលយើងស្មានមិនដល់ អាចជួយព្យាបាលអាការៈឈឺខ្នងប្រសិទ្ធភាព នោះគឺមើមខ្ញី ។
ខ្ញីក្រៅពីប្រើធ្វើជាអាហារ វាក៏អាចជួយព្យាបាលជំងឺមួយចំនួនដូចជារំលាយអាហារ, ទល់លាមក, ឈឺពោះ, ចង់ក្អួត… ។
ខ្ញីក៏អាចបន្ថយកូឡេស្តេរ៉ូលក្នុងឈាម, បង្កើនប្រព័ន្ធអង្គបដិបក្ខ, បញ្ចុះទម្ងន់, ទប់ស្កាត់មហារីក ។ ប៉ុន្តែ ប្រសិទ្ធភាពព្យាបាលអាការៈឈឺខ្នង នោះពុំសូវមាននរណាបានដឹង ។
វិធីប្រើខ្ញីព្យាបាលអាការៈឈឺខ្នង៖ យកខ្ញីស្រស់ ២ ទៅ ៤ ក្រាម បន្ថែមចូលក្នុងមុខម្ហូបប្រចាំថ្ងៃ ឬ ដាក់ចូលក្នុងទឹកដោះគោ , តែ ឬ ទឹកក្តៅ ដើម្បីទទួលទាន ។
ការស្រាវជ្រាវមួយថ្មីៗនេះ របស់ពួកអ្នកវិទ្យាសាស្ត្រអាមេរិក ប្រកាសថា ប្រើប្រាស់តិចបំផុត ២ ទៅ ៤ ក្រាម ខ្ញីរាល់ថ្ងៃ អាចជួយបន្ថយអាការៈឈឺខ្នងយ៉ាងប្រសិទ្ធភាព ហើយគេមិនបាច់បារម្ភពីឥទ្ធិពលបន្ទាប់បន្សំដូចជាការប្រើថ្នាំពេទ្យ ។
ប៉ុន្តែ ដើម្បីបង្កើនប្រសិទ្ធភាពព្យាបាល ចូរគួបផ្សំជាមួយរបបទទួលទាន១ត្រឹមត្រូវ, ហាត់ប្រាណជាប្រចាំ និងរក្សាទម្ងន់ឲ្យសមល្មម ៕ លីសា